រោងចក្រថ្មីចំនួន២ទៀត ដែលCDC ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ

83
CMA_LongBanner

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ Facebook របស់ CDC បានផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ JACKIE TSENG GARMENT (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់-ប៉ាក់ និងផលិតកាបូបស្ពាយ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្រូល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤,៣៧៤កន្លែង។

២៖ NY SE NY SENG CO.,LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១១កន្លែង។

សូមបញ្ជាក់ថា រោងចក្រថ្មីចំនួន២ទៀតនេះ គឺរោងចក្រកាត់ដេរសម្លៀកបំពាក់ ប៉ាក់ និងផលិតកាបូបស្ពាយ និងរោងចក្រផ្គុំដំឡើងម៉ូតូ សរុបទុនវិនិយោគ ៧.៩លានដុល្លារអាមេរិក និងបង្កើតការងារជូនប្រជាពលរដ្ឋ បានចំនួន៤,៤៨៥កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការ ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close