កោះស្តេច ជាកន្លែងលំហែកាយ ដែលកំពុងទាក់ទាញបំផុត

88
CMA_LongBanner

កោះកុង៖ កោះស្តេច គឺជាប្រជុំកោះមួយ ដែលមានភូមិដ្ឋានអ្នកនេសាទរស់នៅប្រកបរបរចិញ្ចឹមជីវិត និង គ្របដណ្តប់ដោយមហាសាគរដ៏ធំល្វឹងល្វើយ នៃដែនសមុទ្រខេត្តកោះកុង។ ជុំវិញកោះស្តេច ប្រកបទៅដោយសម្រស់ទេសភាពឆ្នេរខ្សាច់យ៉ាងសស្អាត និង ប្រព័ន្ធជីវចម្រុះសមុទ្រដ៏ស្រស់បំព្រង ដែលជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនិយមទៅកម្សាន្តនៅទីនោះ។

កោះស្តេច មានទីតាំងស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលត្រូវតែចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែទេសចរណ៍ ខេត្តកោះកុង ទៅកាន់កោះស្តេច ដែលមានចម្ងាយជាង ៨១គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ឬក៏អាចធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះសីហនុក៏បាន។

កោះស្តេច គឺជាកោះមួយនៅដាច់ស្រយាល ប៉ុន្តែមានទេសភាពរួមផ្សំជាមួយនឹងធនធានធម្មជាតិមានផ្កាថ្ម ត្រីសមុទ្រគ្រប់ប្រភេទគួរឱ្យគយគន់ បានធ្វើឱ្យទីនោះមិននៅឯកោទៀតឡើយ។
កោះស្តេចមានសម្រស់ស្រស់ស្អាត គ្រប់ដណ្តប់ដោយផ្ទៃដីប្រមាណជិត ១០ គីឡូម៉ែត្រការ៉េ។

កោះស្តេច ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានឆ្នេរខ្សាច់វែង និង ជាតំបន់សម្បូរទៅដោយប្រព័ន្ធជីវចម្រុះមានផ្កាថ្ម តី្រសមុទ្រ និង ធម្មជាតិយ៉ាងស្រស់ត្រកាល ដែលងូតទឹកសមុទ្រ មើលផ្កាថ្ម និង ប្រឡែងលេងជាមួយហ្វូងមច្ឆាសមុទ្រ តូចៗ និងអាចដើរលើឆ្នេរខ្សាច់ក្នុងអារម្មណ៍មួយដ៏រំភើបទៀតផង៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close