សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កីឡាករជម្រើសជាតិកម្ពុជាU22 ដែលខំប្រឹងប្រែងក្នុងការប្រកួត AFF U22 LG Championship 2019

84
CMA_LongBanner

សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អ ជាមួយក្រុម U22 នៃព្រះរាជាណាចក្រថៃ (កម្ពុជា Vs ថៃ )ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ AFF U22 LG Championship 2019 ដែលទើបបានបញ្ចប់ការប្រកួតមុននេះបន្តិច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលលទ្ធផល (Cambodia 0-0 Thailand)។ 

សម្ដេចបានមានប្រសាសន៍បន្ថែមថា អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន និងតាមទូរទស្សន៍។ សូមជូនពរកីឡាករទាំងអស់ទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close