ស្ងាត់ៗ! ក្រុម រតនៈ វិបុល ចេញ Full MV បទ «ខ្ជិល អួត អឿ» ជាផ្លូវការហើយ!

55
CMA_LongBanner

ភ្នំពេញ៖ បើនិយាយពីក្រុមសម្តែងក្មេងៗ ដែលមានឈ្មោះថា រតនៈ វិបុល ប្រិយមិត្តមួយចំនួន ប្រហែលជាស្គាល់មិនខាននោះទេ ព្រោះថាក្រុមសម្តែងក្មេងៗទាំងនេះ តែងតែមានវីដេអូសម្តែងអប់រំ បែបកំប្លែងៗជាច្រើន ដែលបង្ហោះនៅលើបណ្តាញសង្គម។

កាលពីមួយរយៈមុនទស្សនិកជន បានជ្រាបរួចហើយថា ក្រុមកំប្លែងក្មេងរបស់ លោក រតនៈ វិបុល កំពុងតែថត MV នៅរមណីយដ្ឋានទឹកជ្រោះនានា នៃប្រទេសកម្ពុជា ដើម្បីដាក់បញ្ចូលក្នុងវីដេអូចម្រៀងផ្លូវការរបស់ខ្លួន ដោយក្នុងនោះ មាន មីងដុល្លារ និងយ៉ា ព្រមទាំងសមាជិកក្រុមផ្សេងៗទៀតផងដែរ។ តែយ៉ាងណា មកទល់នឹងពេលនេះ MV ចម្រៀងដែលមានចំណងជើងថា «ខ្ជិល អួត អឿ» បានចេញផ្សាយជាផ្លូវការហើយ ទោះមិនល្អឥតខ្ចោះដូច​ តារាអាជីព តែមានទស្សនិកជនជាច្រើន គាំទ្រ និងចូលទៅទស្សនាវីដេអូចម្រៀងនេះ។

ជាការពិតណាស់ MV ចម្រៀងនេះ គឺជាការសម្តែងរួមគ្នា ពីសំណាក់ក្មេងៗសមាជិកក្រុមទំាងមូល ដោយមានក្បាច់រាំរស់រវើក លាយឡំជាមួយទឹកមុនបែបកំប្លែង ពីសំណាក់ក្មេងៗទាំងអស់ បានធ្វើឱ្យចម្រៀងមួយនេះ កាន់តែមានការគាំទ្រច្រើន ទោះសំនៀងរបស់ពួកគេនៅមានកម្រិតក្តី។ អ្វីដែលទស្សនិកជនចាប់អារម្មណ៍នោះ ក្នុងវីដេអូចម្រៀងគឺមាន ផ្តិតយកទេសភាព ធម្មជាតិ ទឹកជ្រោះ ដល់ត្រជាក់ និងការតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ប្រពៃណី និងក្រម៉ា ដែលពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។

យ៉ាងណាមិញ លោក រតនៈ វិបុល ដែលជាអ្នកដឹកនំា សម្ដែងសម្រាប់ក្រុមក្មេងៗនេះ បានឲ្យដឹងថា ដំបូងឡើយពួកលោក គ្រាន់តែធ្វើការថត វីដេអូ ខ្លីៗបែបលេងសើចនោះទេ ប៉ុន្តែអ្វីតែនឹកស្មានមិនដល់នោះគឺ មានអ្នកទស្សនាច្រើនមែនទែន ធ្វើឲ្យលោក មានកម្លាំងចិត្ត ក្នុងការបង្កើតវីដេអូ ថ្មីៗបន្តទៀត ខណៈចម្រៀងដែលមានចំណងជើងថា «ខ្ជិល អួត អឿ» នេះ គឺលោកទទួលយកជានិច្ចនូវមតិរិះគន់ ដើម្បីស្ថាបនា ពីសំណាក់ទស្សនិកជន។

ទោះជាយ៉ាងណាក្តី គ្រាន់តែ MV បទនេះចេញភ្លាម គេសង្កេតឃើញថា មហាជនពិតជាពេញចិត្តខ្លាំងមែនទែន ហើយសន្ទុះនៃការគាំទ្រហាក់កើនឡើងក៏មិនធម្មតានោះដែរ៕

កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់ក្រុមសម្តែងក្មេងៗ ពិសេសនិងប្លែកយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close