លិខិតមិត្តអ្នកអាន៖ ដល់ពេលដែលក្រុម កឹម សុខា និយមចេញមុខហើយ!

34
Le_Spa_LongBannerlow

ភ្នំពេញ៖ ក្នុងនាមជាអ្នក កឹម សុខា និយមម្នាក់ ខ្ញុំពិតជាមិនអាច ទទួលយក បានឡើយ នូវទង្វើរបស់លោក សម រង្ស៊ី ដែលជាទង្វើអសីលធម៌ បញ្ឈឺចិត្ត និងក្បត់យ៉ាងគឃ្លើន ចំពោះលោក កឹម សុខា

នៅលើបបូរមាត់របស់គាត់ សម រង្ស៊ី តែងទន្ទិញរត់មាត់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ប៉ុន្តែ អ្វីដែលបង្កប់ក្នុងពាក្យនេះ គឺលោក សម រង្ស៊ី គ្រាន់តែចង់ទាញយក ប្រជាប្រិយភាពពីលោក កឹម សុខា ដើម្បីមកប្រើប្រាស់ដើម្បីប្រយោជន៍ ផ្ទាល់ខ្លួនតែប៉ុណ្ណោះពីព្រោះលោក សម រង្ស៊ី ដឹងខ្លួនថា រូបគាត់បើគ្មានលោក កឹម សុខា ប្រៀបបាន នឹងគុលអុស ដែលគេបោះចោលគ្មានតម្លៃអ្វីទាំងអស់។

អ្វីដែលគួរឲ្យឈឺចាប់បំផុត នោះគឺ លោក សម រង្ស៊ី បានធ្វើអំពើមិនគួរគប្បី ចំពោះលោក កឹម សុខា ទាល់តែសោះ។ ការយក សេរីភាព របស់លោក កឹម សុខា ទៅភ្នាល់ជា ល្បែងជារឿងដ៏អសីលធម៌ បំផុតមួយទៅហើយ ឥឡូវនេះ លោក សម រង្ស៊ី បាន បង្ហាញនូវសកម្មភាពក្បត់ជាចំហរដោយឥតអៀនខ្មាស។ នៅពេលលោក កឹម សុខា កំពុងជាប់ឃុំឃាំង លោក សម រង្ស៊ី បែរទៅជិះស្គីយ៉ាងសប្បាយ នៅស្រុកបារាំង ហើយបង្ហោះ ហ្វេសប៊ុកបញ្ឈឺចិត្ត លោក កឹម សុខា និងអ្នកកឹម សុខានិយម ទៀត។

នៅពេលលោក កឹម សុខា ខិតខំលះបង់អ្វីៗគ្រប់យ៉ាងដើម្បីបក្ស រួមទាំងការលះបង់ សេរីភាពផ្ទាល់ខ្លួនផង លោក សម រង្ស៊ី បែរជាឌឺឲ្យលោក កឹម សុខា ថា ជាប់គុកដូចលោក កឹម សុខា ឥតប្រយោជន៍ មិនអាចជួយអ្វី បានទាល់តែសោះ? គ្រាដែលលោក កឹម សុខានិងក្រុមគ្រួសារ ក៏ដូចជាអ្នកកឹម សុខានិយម កំពុងតែក្រៀមក្រំ ហើយបន់ស្រន់ឲ្យលោក កឹម សុខា មានសេរីភាព លោក សម រង្ស៊ី បែរជាទៅរាំរែកយ៉ាងសប្បាយរីករាយ ដោយគ្មានខ្វល់ខ្វាយអ្វីទាំងអស់។

ដោយឃើញអំពើទាំងឡាយរបស់ លោក សម រង្ស៊ី បានធ្វើឲ្យខ្ញុំនឹកឃើញសម្តី របស់លោក កឹម សុខា ដែលបានប្រាប់ក្រុមសកម្មជនរបស់ខ្លួន កាលពីនៅជាមួយ គណបក្សសិទ្ធិមនុស្សថា «សូមអ្នកទាំងអស់គ្នាចាំទុកថា មនុស្សដូចលោក សម រង្ស៊ី មិនអាចយកធ្វើជាមិត្ត បានឡើយពីព្រោះមនុស្សនេះ មិនចេះខ្វល់ពីអ្នកណា ក្រៅពីខ្លួនឯងឡើយ»។

ទោះជាយ៉ាងណា ខ្ញុំខំព្យាយាមដាក់ចិត្តដាក់ កាយជឿលើសម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា មួយរយៈកន្លងមកទោះបីជាពេលខ្លះ អ្នកកឹម សុខានិយមជាច្រើន បាននាំគ្នារិះគន់ លោកសម រង្ស៊ី ពីក្រោយខ្នង យ៉ាងណាក៏ដោយ។ ប៉ុន្តែ ពេលនេះ ខ្ញុំពិតជាអស់ក្តីអត់ធ្មត់ទៀត ហើយពីព្រោះតែបានឃើញផ្ទាល់ នឹងភ្នែក នូវទង្វើអសីលធម៌ និងអំពើក្បត់យ៉ាង គឃ្លើនរបស់ លោក សម រង្ស៊ី។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវឲ្យក្រុម អ្នកកឹម សុខានិយម ទាំងឡាយ ឈប់ខាំមាត់ សង្កត់ចិត្ត ឈប់គ្រាំទ្រូងព្រោះតែខ្លាច បែកបាក់តទៅទៀតទៅពីព្រោះទោះទ្រាំ ដល់ស្ទះដង្ហើមស្លាប់ ក៏មនុស្សដូច សម រង្ស៊ី នេះមិនកែប្រែចរិតដែរ។

តើយើងទាំងអស់គ្នាអត់ទ្រាំដើម្បីអ្វី? ដើម្បីមើលទង្វើអសីលធម៌ និងអំពើក្បត់យ៉ាងគឃ្លើន របស់លោក សម រង្ស៊ី ឬក៏យើងត្រូវធ្វើអ្វីម្យ៉ាង ដើម្បី ផលប្រយោជន៍របស់យើង? សម្រាប់ខ្ញុំ ភាពអត់ធ្មត់ចំពោះទង្វើ របស់លោក សម រង្ស៊ី និងបក្សពួកគាត់ ដែលបានប្រមាថ មាក់ងាយ មកលើលោក កឹម សុខា និងមកលើពួកយើងគឺឆ្លងផុត បន្ទាត់ក្រហម ហើយ។ ដូច្នេះ ខ្ញុះសូមអ្នកកឹម សុខានិយម ទាំងអស់ចេញមុខមកតស៊ូដើម្បីបុព្វហេតុរបស់យើងដូចដែល យើងធ្លាប់បានធ្វើកាលពីនៅគណបក្សសិទ្ធិមនុស្ស។ យើងមិនអាចទ្រាំតែម្ខាង ដោយមើល ឃើញដៃគូម្ខាងទៀតបង្ហាញភាព គឃ្លើន រស់នៅយ៉ាងស្រណុក សុខសប្បាយ ដោយគ្មានខ្វល់ពីអ្នកណាទាំងអស់ ដូច្នេះទៀតឡើយ។

ខ្ញុំដឹងថា អ្នកកឹម សុខានិយមទាំងអស់ មានផែនការរៀបចំធ្វើអ្វីម្យ៉ាង ប៉ុន្តែម្នាក់ៗចេះតែទ្រាំអត់ ធ្មត់ក្រោមហេតុផលថា កុំឲ្យបែកបាក់។ ប៉ុន្តែទោះជាយើងទ្រាំយ៉ាងណា ការបែកបាក់វាមានស្រេចទៅហើយ។ ម្យ៉ាងទៀត ភាគីម្ខាងទៀតគេមិនដែលខ្វល់ពីយើងទេ គឺពួកគេបែរជាធ្វើអាជីវកម្មគ្រប់បែប យ៉ាងពី សម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា។ ពួកគេយក បញ្ហានេះមកបាំងមុខដើម្បីកេងចំណេញ ខណៈដែលពួកយើង រស់នៅដោយគ្រាំគ្រាក្រោម ការប្រមាថ គ្រប់បែបយ៉ាង ទាំងកាយ វាចារចិត្ត។ តើយើងទ្រាំដើម្បីអ្វីទៀត? ខ្ញុំសង្ឃឹមថា សារនេះនឹងក្លាយជាសារដាស់ ស្មារតីក្រុមអ្នក កឹម សុខា និយម ទាំងអស់ឲ្យចេញមុខ ទម្លាយរបាំង នៃការខ្លាចបែកបាក់នេះដើម្បីបន្តដំណើររបស់យើងតទៅទៀត។ ខ្ញុំសង្ឃឹមថា បងប្អូនអ្នកធ្លាប់គាំទ្រយើងនឹង នៅតែបន្តគាំទ្រ យើងជាបន្តទៀតដោយមិនត្រូវសម្ងំ ធ្វើជាឈ្នាន់ឲ្យក្រុម លោក សម រង្ស៊ី ជាន់លើខ្នងពួកយើង យ៉ាងគឃ្លើនតទៅទៀតឡើយ៕
ពី៖សកម្មជន កឹម សុខានិយមម្នាក់

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close