រដ្ឋបាលខេត្តកំពត បាននឹងកំពុងរៀបចំពហុកីឡដ្ឋានឱ្យស្អាតតាមលក្ខណៈស្តង់ដាអន្តរជាតិដើម្បីទទួលSea Game ២០២៣

67
CMA_LongBanner

កំពត៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍២០២៣(Sea Game ២០២៣)ខាងមុខ នៅក្នុងព្រឹត្តិការណ៍នោះដែរ ខេត្តកំពតនឹងទទួលរៀបចំលើវិញ្ញាសារប្រកួតកីឡាមួយចំនួនផងដែរ ហើយបើតាមការបញ្ជាក់របស់ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំពហុកីឡដ្ឋានរបស់ខ្លួនឲ្យបានល្អស្អាត និងមានលក្ខណៈស្តងដា ដើម្បីជំរុញ និងលើកទឹកចិត្តអ្នកចូលចិត្តលែងកីឡា។

វិស័យអប់រំកីឡាក្នុងខេត្តកំពតមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដោយសារមហាជន យុវវ័យ សិស្សានុសិស្សភាគច្រើន ស្រលាញ់និងចូលរួមលែងកីឡាយ៉ាងផុលផុស។ គ្រាប់ពូជកីឡាដែលដុះចេញពីខេត្តមួយនេះ មានច្រើនហើយល្បីល្បាញ តួយ៉ាងដូចជា តារាបាល់ទាត់ល្បីឈ្មោះ គឺលោកច័ន្ទ វឌ្ឍនាកា ជាដើម ហើយដើម្បីលើកទឹកចិត្ត និងលើកស្ទួយវិស័យអប់រំកីឡា រដ្ឋបាលខេតកំពត បានអះអាងថា និងរៀបចំពហុកីឡដ្ឋានឲ្យបានល្អស្អាតមានលក្ខណៈស្តង់ដាអន្តរជាតិ។

មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងពហុកីឡដ្ឋានខេត្តកំពត ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា យោងតាមប្រសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍២០២៣(Sea Game ២០២៣) ហើយដើម្បីជំរុញ លើកទឹកចិត្តដល់អ្នកស្រឡាញ់ ចូលចិត្តលែងកីឡា និងដើម្បីបណ្តុះកីឡាល្អៗផងនោះ រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំកែលំអរពហុកីឡដ្ឋានឲ្យល្អស្អាតស្របតាមលក្ខណៈស្តងដា ក្នុងនោះខេត្តនឹងរៀបចំឲ្យមានជាកៅអ៊ីសម្រាប់អង្គុយទស្សនា យ៉ាងហ៊ោចណាស់ឲ្យបាន១៥០០កៅអ៊ី លើសពីនេះទៅទៀត អំពូលភ្លើងស្តង់ដា(FIFA)តម្លៃ៤០ម៉ឺនដុល្លា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកក្តិព្រឹទ្ធបណ្ឌិត បាននឹងកំពុងតម្លើង ហើយអាចប្រើប្រាស់បាននៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។ ក្រៅពីនេះឯកឧត្តមក៏បានប្រាប់ដល់ ស្នងការដ្ឋាននគរបាលជាតិខេត្តកំពត ជួយស្រោចទឹកស្មៅក្នុងពហុកីឡដ្ឋានជាប្រចាំ ដើម្បីធ្វើយ៉ាងណា ឲ្យពហុកីឡដ្ឋានមានភាពស្រស់ស្អាត អាចស្រូបទាញយក ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ មកកាន់ខេត្តទេសចរមួយនេះឲ្យបានច្រើន ។

MC.ប្រធានមន្ទីរអប់រំយុវជន និងកីឡា លោក តាក់ ហាប់ បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង ចំពោះថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តម សៅ សុខា និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលលោកតែងតែយកចិត្តទុកដាក់ ឧបត្ថមគាំទ្រ និងជួយជំរុញ ជ្រោមជ្រែងលើវិស័យកីឡាខេត្តកំពតយ៉ាងពេញទំហឹង។ លោកប្រធានមន្ទីររំពឹងថាក្រោយពេលពហុកីឡដ្ឋារៀបចំរួមរាល់ តាមលក្ខណៈស្តង់ដាហើយ ខេត្តកំពតនឹងមានកីឡាករ កីឡាការិនីឆ្នើមជាច្រើននាក់ ដែលអាចមានសមត្ថភាព ដណ្តើមយកពានរង្វាន់ការប្រកួតកីឡាស៊ីហ្គេម២០២៣ ខាងមុខជាក់ជាមិនខាន៕ ដោយ៖ HSP

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close