សូមបង្កើនការប្រុងប្រយ័ត្ន! កម្ពុជានិងទទួលរង នៅបាតុភូតរន្ទះ នឹងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតជាយថាហេតុ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩

87
CMA_LongBanner

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ​ ក្រសួងធនធានទឹក បានព្យាករណ៍អាកាសធាតុ(ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩)នេះបន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា៖

  • សម្ពាធទាបលើផ្ទៃដី នៅតែបន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែនៅរយៈកំពស់ (ចាប់ពី៦០០-១៥០០មែ៉ត្រ) កម្ពុជាយើងទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់។
  • សំណើមបរិយាកាសមានការប្រែប្រួលខ្លាំង (ពី ៨៥-១០០% នៅពេលយប់នឹងពេលព្រលឹម មកនៅត្រឹមតែពី ២០-៣០% នៅពេលថ្ងៃពេញពន្លឺ។

លក្ខណៈបែបនេះនឹងធ្វើឱ្យមាន៖

  • កំណួចខ្យល់ មិនអាចប្រមូលផ្តុំពពកទឹកបង្កជាភ្លៀងបាន ផ្ទុយទៅវិញលក្ខខណ្ឌសមប្រកប សម្រាប់ការករកើតឡើងនូវបាតុភូតរន្ទះនិងខ្យល់កន្រ្តាក់។
  • សីតុណ្ហាភាពអតិបរមា នឹងបន្តកើនឡើងបន្ថែមទៀត (ស្ថិតក្នុងរង្វង់ ៣៧,៥C) ហើយសប្តាហ៍បន្ទាប់នឹងបន្តកើនឡើងជាលំដាប់ រហូតដល់៤០-៤២C នាខែមេសា-ឧសភា ខាងមុខ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close