UI_LongBanner

សាលា អន្តរជាតិ CMA ខេមបូឌា បានរៀបចំនូវកម្មវិធីមួយ អបអរសាទរដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូក្នុងការប្រឡងគណនាលេខអនឡាញ ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់កម្ពុជា

201

កាលពីថ្មីៗកន្លងទៅនេះ សាលាអន្តរជាតិ CMA បានប្រារព្ធកម្មវិធីប្រគល់ មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ និងប័ណ្ណសរសើរ ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូសម្រាប់ការប្រឡងគណនាលេខអនឡាញថ្នាក់អន្តរជាតិនៅសណ្ឋាគារ ខតថ៍យ៉ាត ម៉ារីយ៉ត សៀមរាប រីស៊ត ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ១០ និង ៣០នាទីព្រឹក។

ក្នុងនោះដែរ លោក អគ្គនាយក បានមានប្រសាសន៍នៅក្នុងកម្មវិធីដែរថា កម្មវិធី CMA នេះ គឺជាកម្មវិធីមួយដែលបណ្តុះនូវសមត្ថភាពកូនៗរបស់អាណាព្យាបាល អោយពួកគាត់ទទួលបានភាពឆ្លាតវៃក្នុងការគណនាលេខ ដែលជាមុខវិជ្ជាមួយយ៉ាងសំខាន់ក្នុងការប្រឡូកទីផ្សារការងារ ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃខាងមុខ។ លោកក៏បានបន្ថែមទៀតថា សម្រាប់ប្រទេសកម្ពុជា មកទល់សព្វថ្ងៃនេះ សាលា CMA យើងខ្ញុំ មានរហូតដល់ទៅ ៤ទីតាំង ដែលបីទីតាំង គឺស្ថិតក្នុងខេត្តសៀមរាប មានដូចជាទីតាំង នៅទល់មុខសាលារៀនចិន ចុងសាន ផ្លូវ លោកតាណឺយ ទីតាំងទីពីរនៅក្នុងសាលា Smart Kid មានពីរកន្លែង) ទីតាំងទី បី នៅសាលា Smart Kid ផ្សារលើ និងទីតាំងពីបួន គឺផ្លូវសឡា ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីប្រគល់រង្វាន់មេដាយមាស រួមទាំងប័ណ្ណសរសើរ ជូនទៅដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូឆ្នើមនៅថ្ងៃនោះដែរ សាលា អន្តរជាតិ CMA ផ្តល់ជាទឹកប្រាក់លើកទឹកចិត្ត សម្រាប់សិស្សទទួលបានចំណាត់ថ្នាក់លេខមួយ គឺចំនួន ៥០០ ដុល្លា តៃវ៉ាន់ និងលោកគ្រូអ្នកគ្រូ ឆ្នើមទទួលបាន ទឹកប្រាក់ចំនួន ១០០០ ដុល្លាតៃវ៉ាន់។ ជាមួយគ្នានេះដែរ សិស្សានុសិស្សដែលទទួលបានមេដាយមាស មានចំនួន ៤នាក់ មេដាយប្រាក់ ៣នាក់ មេដាយសំរិទ្ធ ចំនួន ៤នាក់ និង ប័ណ្ណសរសើរ ចំនួន ៥នាក់ ក្នុងចំំណោម បេក្ខជនចូលរួមប្រឡងគណាលេខអនឡាញថ្នាក់អន្តរជាតិចំនួន ៣០០០នាក់ មកពីគ្រប់ប្រទេសទាំង ៣០ នៅលើពិភពលោក។

CMA_LongBanner

លើសពីនេះទៀត មិនត្រឹមតែការផ្តល់ជូនជារង្វាន់លើកទឹកចិត្ត បែបនេះទេ សាលាអន្តរជាតិ CMA ក៏ផ្តល់ជូន នូវសិស្សានុសិស្សណាដែលប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ដោយជារៀងរាល់ខែ គឺទទួលបានទឹកប្រាក់ ៥០ ដុល្លាថែមទៀតផង។

នេះសបញ្ជាក់អោយឃើញថា ការបញ្ជ្រៀបខ្លួនចូលមកកម្ពុជា របស់ កម្មវិធី CMA ពិតជាបានចូលរួមចំណែកយ៉ាងសកម្មទៅលើការការបណ្តុះបណ្តាលកូនខ្មែរអោយមានការរីកចម្រើនខាងខួរក្បាល មិនចាញ់ធនធានមនុស្សប្រទេសជិតខាងឡើយ ហើយមួយវិញទៀតសោត កម្មវិធី CMA នេះ នឹងបន្ត ពង្រីកខ្លួនអោយរីករាយនៅទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោក ដើម្បីចួលរួមកសាងគ្រឹះធនធានមនុស្សទាំងអស់គ្នា៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close