៦ចំណុច នៃការអនាម័យល្អ​សម្រាប់ជីវិតរស់នៅរបស់មនុស្សម្នាក់ៗ គួរយល់ដឹង​!

26
Le_Spa_LongBannerlow

ដើម្បីការពារ​​សុខភាពតម្រង​នោម និងក្រលៀន ឱ្យ​នៅ​មាន​សុខភាព​ល្អ រឹងមាំ​បាន​យូរ យើងត្រូវមានការ​អនុវត្ត ​និង​មាន​វិន័យ​ល្អ ក្នុង​ការ​រស់​នៅ។ ចំពោះការ​អនុវត្ត និងមាន​វិន័យ​អនាម័យល្អ​សម្រាប់​ជីវិត នឹង​អាច​ជួយ​រួម​ចំណែក​ដើម្បីការពារ​ប្រឆាំង​ទប់​ទល់នឹងជំងឺ​សរសៃ​ឈាម​បេះដូង និង​មេតាបូលិក​ផ្សេងៗ។ អ​នាម័យល្អ​សម្រាប់​ជីវិត ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​គ្មាន​អ្វី​ក្រៅពី ៖

  • ការបរិភោគ​ទឹក​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​សរីរាង្គ​ (យ៉ាង​ហោចណាស់បាន​មួយ​១ លីត្រ​ក្នុង​មួយ​ថ្ងៃ​ មិន​មែន​ម្ត​ង​មួយ​លីត្រ ធ្វើឱ្យ​តម្រង​នោម​ប្រឹង​ធ្វើការ​នោះ​ទេ)
  • ត្រូវបរិភោគឱ្យ​មាន​លំនឹង​ ចំពោះចំណី​អាហារ​ បន្លែ​សាច់​គ្រប់​មុខ​លាយ​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ឡើង​ទម្ងន់​ជ្រុល
  • មិនត្រូវ​ទទួល​ទាន​អាហារ​ប្រៃ​ពេក ព្រោះ​នាំ​ឱ្យ​កើត​ជំងឺ​ឡើង​ឈាម
  • មិនត្រូវ​ជក់បារី
  • ត្រូវហាត់ប្រាណ ធ្វើ​កីឡា ធ្វើ​ពលកម្ម​ ជា​ប្រចាំថ្ងៃ
  • ចំណែកមួយ​វិញ​ទៀត គឺត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​សារធាតុ​មួយ​ចំនួន​ ដែល​អា​ច​បំពុល​ក្រលៀន​ ដោយ​ត្រូវ​ចៀស​វាងឱ្យ​បាន​ជា​ដាច់​ខាត ការ​ប្រើ​ថ្នាំ​​អង់ទី​អាំផ្លាម៉ាទ័រ ដោយ​ខ្លួនឯង ដែលមានដូចជា (ពពួក​អាស្ពីរីន ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដូច​យ៉ាង​ប៉ារ៉ាសេតាម៉ុល ដែល​អាច​បំពុល​តម្រង​នោម ប្រសិន​បើ​ប្រើ​ច្រើន​និង​យូរ​ពេល) ហើយសូម​ប្រុង​ប្រយ័ត្ន នឹង​របប​ចំណី​អាហារ​ដែល​ប្រកប​ដោយ​ជាតិ​ប្រូតេអ៊ីន ព្រោះ​វា​ងាយ​នឹង​ធ្វើ​ឱ្យ​តម្រង​នោម​នឿយ​ហត់ខ្លាំង​ណាស់។

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close