អាករៈមួយចំនួន បង្ហាញថា យើងកំពុងតែមានបញ្ហា តម្រងនោមហើយ ឆាប់ទៅជួបពេទ្យ

26
Le_Spa_LongBannerlow

ជំងឺ​តម្រង​នោម ជា​ឃាតករ​ស្ងាត់ៗ ! ខុស​ពី​ជំងឺ​ផ្សេងៗ​ទៀត តម្រងនោម អាច​សំងំ​វិវឌ្ឍ​ទៅជាជំងឺ​ធ្ងន់​ទៅៗ​ ស្ងៀម​យ៉ាង​យូរ​ ដែលវិភាគ​រក​មិន​ឃើញ​ និង​គ្មាន​រោគ​សញ្ញា​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ច្បាស់​លាស់ សម្រាប់​គ្រូពេទ្យ ឬ​អ្នក​ជំងឺ​ផ្ទាល់​ជា​មុន​នោះទេ។ តម្រង​នោម​មាន​ពីរ និង​ជា​សរីរាង្គដ៏​ចាំ​បាច់​បំផុតសម្រាប់មនុស្ស។ ដោយសារ​តម្រងនោម​នេះ​ហើយ​ទើប​យើង​អាច​រស់​រាន​មាន​ជីវិត​នៅលើ​ដី​បាន។

ប្រសិនបើ​តម្រង​នោម​លែង​ដំណើរ​ការ​ បន្តិច​ម្តងៗ យើង​នឹង​មាន​ស្តុក​សារធាតុ​អំបិល និងទឹក​​កាន់​តែ​ច្រើន​ឡើងៗ ហើយយើង​នឹង​មាន​សភាព​តាន​តឹង​ជា​លំដាប់ មិនត្រឹមតែប៉ុណ្ណោះយើង​នឹង​មិន​អាច​កម្ចាត់​សារធាតុ​ មួយ​ចំនួន ដូច​ជា​សារធាតុ​ប៉ូតាស្យូម… ដោយ​ហេតុ​ថា​តម្រង​នោម​ក៏​មាន​តួនាទី​ផលិត​វីតាមីន​D​សកម្ម​ ហើយយើង​នឹង​មាន​សុខភាព​ឆ្អឹង​ចុះ​ខ្សោយ​ប្រសិន​បើ​មាន​ជំងឺ​តម្រង​នោម​ ឬ​មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម ព្រោះ​ថា​តម្រង​នោម​ក៏​មាន​ចំណែក​ចូល​រួម​ផលិត​អរមូន​ផងដែរ។

លក្ខណៈ​ទូទៅ នៅ​ពេល​តម្រង​នោម​មាន​ដំណើរការ​មិន​ស្រួល​ គឺសរីរាង្គកាយ​មនុស្ស​យើង​អាចទទួល​រង​ផល​វិបាក​មួយ​ចំនួន​ដូច​ជា ៖

  • សំណល់​ជាតិ​ពុល ទៅ​ផ្តុំនៅ​ក្នុង​ឈាម។ មានអារម្មណ៍​ថា​មាន​ការ​ឈឺ​ចុក​ចាប់​បាន​លេច​ឡើង ចង់​ក្អួត ចង្ហោរ លែង​ឆា្ងញ់​បាយ ពិបាក​ដំណេក។ អាស៊ីដូស មេតាលិក​ក៏​ស្ថាបនា​ខ្លួន​ឡើង ព្រោះ​តម្រងនោម​លែង​មាន​សមត្ថភាព​រំលាយ​ជាតិ​អាស៊ីតឱ្យ​អស់​ពី​ខ្លួនទៀតហើយ។
  • ខួរ​ឆ្អឹង​ លែង​ផលិត​គ្រាប់​ឈាមក្រហម សំរាប់​ដឹកនាំ​ខ្សល់​អ៊ុកស៊ីសែន​ទៅ​ឱ្យ​ឈាម ព្រោះ​តម្រងនោម​លែង​ដំណើរការ លែង​ផលិត​ប្រូតេអ៊ីន​សម្រាប់​ទៅ​រំញោចខួរ​ឆ្អឹង។ ធ្វើឱ្យខ្វះ​ឈាម យើង​នឹង​មាន​អាការៈ​នឿយ​ហត់​ខ្លាំង​ និង​ជាប់​ជា​ប្រចាំ។
  • យន្តការ​បែងចែក​ជាតិ​កាល់ស្យូម ហ្វូស្វ័រ​ លែង​ប្រក្រតី បន្ត​ធ្វើ​ឱ្យ​យន្តការ​ផលិត​ជាតិ​អ័រមូន ​មាន​ដំណើរ​ការ​លែងស្រួល​ដែរ ប្រឹង​តែទៅ​បឺត​យក​កាល់ស្យូម​ ពី​ឆ្អឹ​ង​មក​ចិញ្ចឹមឈាម តែ​ទីបំផុត​ឱ្យឆ្អឹង​ចាប់​ពុកទៅវិញ។
  • តម្រង​នោម​បញ្ចេញ​ទឹក​នោម​តិច ដែល​ជា​ហេតុ​ងាយ​បង្ក​ឱ្យ​មាន​ការ​ហើម ហើម​ដៃ ជើង ឬ​ហើម​សួតផង សម្រាប់​អ្នក​​មាន​ជំងឺ​បេះដូង​ជាប់​ខ្លួន។
  • បើ​ការ​ខ្សោយ​តម្រង​នោម​ឈាន​ដល់​កំរិត​​ចុងក្រោយ លែង​ដំណើរការ​សោះ នោះ​ជាតិ​ប៉ូតាស្យូម​នឹង​កើនឡើង​ខ្លាំង​ រហូត​បង្ក​ជា​ការ​ស្ពឹក​ស្រពន់ ឬ​គាំង​បេះដូង​តែង​ម្តង។

មនុស្ស​ដែល​មាន​តម្រង​នោម​ ដំណើរ​ការ​មិន​ពេល​លេញ​ អាច​មាន​អារម្មណ៍ដឹង​ថា​មាន​អាការៈ​សញ្ញា មួយ​ចំនួនដូចជា ៖ បត់​ជើ​ង​តូច​ញឹកញាប់​ពេលយប់ មានក្លិន​មិន​ល្អ​ក្នុ​មាត់ បាយ​លែង​ឆ្ងាញ់ ហត់ រងាក់រងើ​ចង់​ក្អួត រមាស់ ស្ពឹក​ស្រពន់​ពេល​យប់ ប៉ោង​ត្របក​ភ្នែក ឬ​ហើម​ជើង…។

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close