៥ចំណុច ដើម្បីការពារភ្នែកឲ្យល្អ  មិនម្ញូប មិនព្រិល ពេលមានអាយុកាន់តែច្រើន 

53
Le_Spa_LongBannerlow

ភ្នែកជាសរីរាង្គចក្ខុវិញ្ញាណមួយដ៏សំខាន់ខ្លាំង មិនមាននរណាម្នាក់ចង់ឲ្យវាបាត់បង់នោះឡើយ។ ភ្នែកជាអ្នកចាប់យករូបភាពពីពិភពលោកខាងក្រៅ ដើម្បីធ្វើឲ្យខួរក្បាលយើងបកប្រែ និងធ្វើឲ្យយើងយល់ដឹងអំពីបរិស្ថានដែលនៅជុំវិញយើង។  បើទោះបីជាសំខាន់យ៉ាងណាក៏ដោយ ក៏មនុស្សមួយចំនួនពុំបានយកចិត្តទុកដាក់ទៅលើសុខភាព និងអាការនៃភ្នែកនោះទេ។ ទើបលទ្ធផលហានិភ័យនៃការជួបបញ្ហាជំងឺភ្នែកកើនឡើងពេលអាយុកាន់តែច្រើន និង សុខភាពថយចុះ។

ដូច្នេះដើម្បីការពារភ្នែកឲ្យល្អ ត្រូវយល់ដឹងនូវវិធីសាស្រ្តងាយៗ ទាំង៥ចំណុចខាងក្រោមនេះ ៖

  • កុំប្រើថ្នាំជក់ៈ បារី ឬថ្នាំជក់ មានហានិភ័យខ្ពស់ និងងាយប្រឈមជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអុបទិច និងទ្រុឌទ្រោម ខូចចំណុចពណ៌លឿងនៃរេទីនភ្នែក។ ដូច្នេះហើយអ្នកគួរតែព្យាយាមផ្តាច់បារី ដើម្បីសុខភាពខ្លួនឯង និងគ្រួសារ ហើយគ្មានអ្វីខ្លាំងជាងការតាំងចិត្តទេ។
  • វ៉ែនតាការពារពន្លឺៈ សម្លឹង ឬភ្នែកប៉ះពន្លឺថ្ងៃច្រើន ប្រឈមកើតជំងឺភ្នែកឡើងបាយ និងជំងឺទ្រុឌទ្រោមខូចចំណុចពណ៌លឿងនៃរេទីនភ្នែក។ បើឧស្សាហ៍ ឬប្រើភ្នែកញឹកញាប់ក្រោមពន្លឺព្រះអាទិត្យ គួរពាក់វ៉ែនតាការពារ កាំរស្មីយូវី ដើម្បីបន្ថយសម្ពាធ។
  • វ៉ែនតាឃ្លុបៈ បើការងារ ឬសកម្មភាពរបស់យើង ប្រឈមនឹងការប៉ះពាល់អង្គធាតុគ្រោះថ្នាក់ (ឧ.ផ្សារដែក) សារធាតុ ឬធូលីហុយតាមខ្យល់ ត្រូវមានវ៉ែនតាឃ្លុបការពារភ្នែក។
  • សម្រាកពីអេក្រង់ៈ រួមមានទាំងអេក្រង់ទូរស័ព្ទ កុំព្យូទ័រ ឬទូរទស្សន៍ ដូច្នេះគួរសម្រាក ឬងាកមុខចេញ ឲ្យបានញឹកញាប់រៀងរាល់ ១៥-២០ នាទី។ ប្រសិនបើភ្នែកស្ងួត សូមព្យាយាមធ្មេចបើកៗឲ្យបានញឹកញាប់។
  • កុំចោលពេទ្យៈ ភាគច្រើនអត់ខ្វល់ពីរឿងពិនិត្យនោះទេ ចាំរហូតដល់ឈឺ ឬមានបញ្ហា ទើបទៅរកពេទ្យឲ្យពិនិត្យ។

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close