UI_LongBanner

លាន់ដូចរន្ទះ​! ប្លោងអ្នកបើកបរបោកនឹងកញ្ចក់ខាងមុខធ្លាក់មក​ ឈាមជោគ បន្ទាប់ពីងងុយដេក​ បើករថយន្តដឹកទំនិញធុនធំលឿន​ពេក​ ទៅបុករបាំងថ្ម​

58

ភ្នំពេញ ៖ បុរស​២នាក់​បើក​រថយន្ត​មួយគ្រឿង ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ ​លាន់ដូចរន្ទះ​ បេីងខ្ទាតរបាំងថ្មទៅកណ្ដាលផ្លូវជាង១០ម៉ែត្រ​និងបណ្ដាលឲ្យអ្នកបេីកបររងរបួសធ្ងន់​ ប្លោងបោកជាមួយកញ្ចក់ខាងមុខធ្លាក់មកលេីថ្នល់ ឈាមហូរជោគខ្លន ចំណែកព្រូរថយន្តរងរបួសស្រាល​ ហេីយនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់​ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ​អោយសមត្ថកិច្ចស្ទូចយកទៅ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កាល​ពី​វេលាម៉ោង​​០២និង៣៥នាទីទៀបភ្លឺ​ ឈានចូល​ថ្ងៃ​ទី​០៥ ខែមីនា ​ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវព្រះមុនី្នវង្ស កែងផ្លូវកម្ពុជាក្រាម ​ស្តុបសេរីភាព ស្ថិតក្នុងក្នុង​សង្កាត់​​ផ្សារថ្មី២ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។

CMA_LongBanner

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ HYUNDAI ក្បាលពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​កណ្ដាល​3A-0237 បើក​បរ​ដោយ​បុរស​ម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត​ ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស​ពីត្បូងមកជើង។ ​លុះមក​ដល់​ចំណុច​កើត​ហេតុ ​​​ស្រាប់​តែ​រថយន្ត​រេចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ លាន់ដូចរន្ទះ​ រថយន្តបេីកទៅលែងរួច​ ដាច់កង់មុខម្ខាងកល់ជាប់ទ្រូងផ្លូវ និងបេីងខ្ទាតមួយកង់ទៅកណ្ដាលផ្លូវជាង១០ម៉ែត្រ​ និងបណ្ដាលឲ្យអ្នកបេីកបររងរបួសធ្ងន់​ ប្លោងបោកជាមួយកញ្ចក់ខាងមុខធ្លាក់មកលេីថ្នល់ ឈាមហូរជោគខ្លន ចំណែកព្រូរថយន្តរងរបួសស្រាល​ ហេីយនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់​ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ​អោយសមត្ថកិច្ចស្ទូចយកទៅ​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ​ដើម្បី​ឲ្យចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ​រង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕ ដោយ៖ ម៉េង

អត្ថបទដែលជាប់ទាក់ទង
Open

Close