UI_LongBanner

អភិបាលខេត្តត្បូងឃ្មុំ ប្រាប់ឱ្យប្រជាពលរដ្ឋត្រូវជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា​ និងអំពាវនាវដល់ប្រជាជនទូទាំងខេត្ត សូមចូលរួមផ្តល់ព័ត៌មានពិត ដល់មន្ត្រីជំរឿន

65

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ត្រូវជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ពិសេសចូលរួមផ្តល់ទិន្នន័យពិតប្រាកដ ដល់មន្ត្រីជំរឿន ដើម្បីដំណើរការជំរឿនប្រព្រឹត្តិទៅពិតប្រាកដ ច្បាស់លាស់។

លោក ជាម ច័ន្ធសោភ័ណ តំណាងលោកឧបនាយករដ្ឋមន្ត្រី ជា​ សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ អញ្ជើញជាអធិបតីភាពបញ្ចុះបឋមសិលាសាងសង់ មហាកុដិវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្តិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ
ដោយមានលោកតាលោកយាយ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។

CMA_LongBanner

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំសម្រេចបានក្រោយថ្ងៃរំដោះ៧មករា ថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ថ្ងៃដែលនាំមកនូវសុខសន្តិភាពរហូតមកដល់សព្វថ្ងៃ ដោយប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដែលកូនខ្មែរគ្រប់រូបចង់ចាំមិនភ្លេច ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ មានដូចជាផ្លូវថ្នល់ សាលារៀន វត្តអារាម ពិសេសក្នុងខេត្តត្បូងឃ្មុំ អគារសាលាខេត្ត មន្ទីរជុំវិញខេត្ត ហេដ្ឋារចនាសម្ព័ន្ធនានា បានលេចរូបរាងងឡើង ដោយឡែកថ្មីៗនេះ មន្ទីរពេទ្យត្បូងឃ្មុំ មានតម្លៃជិត៥០លានដុល្លារអាមេរិច ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចតេជោ ប្រមុខកម្ពុជា។
លោកអភិបាលខេត្តក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាពនេះ ជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីកម្ពុជាឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍន៍តរៀងទៅ។
ពិសេសចូលរួមសហការ ក្នុងការផ្ដល់ព័ត៌មានតាមរយៈកិច្ចសម្ភាសន៍របស់មន្ត្រីជំរឿន ដើម្បីជាមូលដ្ឋាននៃការកសាងផែនការអភិវឌ្ឍប្រទេសជាតិរបស់យើងទាំងអស់គ្នា។

លោក ជាម​ ច័ន្ទសោភ័ណ ក៏បានចូលបច្ច័យកសាងវត្ត និងទុកប្រើប្រាស់ទូទៅបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ក្នុងទីអារាមនេះ នូវថវិកាចំនួន ៥លានរៀល ព្រមទាំងជូនថវិការដល់តាជីយាយជី៥០នាក់ ម្នាក់ៗទទួលបាន ១ម៉ឺនរៀល, លោកគ្រូអ្នកគ្រូបង្រៀន២០នាក់ ម្នាក់ៗទទួលបាន ២ម៉ឺនរៀល, បុគ្គលិកមណ្ឌលសុខភាពឃុំទន្លេបិទ០៥នាក់ ម្នាក់ៗ ២ម៉ឺនរៀល, កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារចំនួន ១៥នាក់ ម្នាក់ៗ២ម៉ឺនរៀល និងសិស្សានុសិស្ស ក្នុងម្នាក់ប៉ិច២ដើម សៀវភៅ២ក្បាលផងដែរ៕ ដោយ៖សាន វិឡែម

អត្ថបទដែលជាប់ទាក់ទង
Open

Close