ចិនបញ្ជាឲ្យផ្អាក ការហោះហើរយន្តហោះប្រភេទ Boeing 737 Max បន្ទាប់ពីធ្លាក់យន្តហោះ អេត្យូពី សម្លាប់មនុស្ស ១៥៧នាក់

55
CMA_LongBanner

អេត្យូពី៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន បានចេញបញ្ជាទៅគ្រប់ក្រុមហ៊ុនអាកាសចរណ៍ចិនទាំងអស់ ឲ្យផ្អាកការហោះហើរយន្តហោះប្រភេទ Boeing 737 Max បន្ទាប់ពីសោកនាថកម្មធ្លាក់យន្តហោះ​ Boeing 737 Max នៅប្រទេស អេត្យូពី សម្លាប់មនុស្សទាំងអស់ ​១៥៧នាក់កាលពីថ្ងៃអាទិត្យ ។

យន្តហោះរបស់អាកាសចរណ៍អេត្យូពី បានធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីហោះឡើងបន្តិចចេញពីព្រលានយន្តហោះ អាឌីស អាបាបា សំដៅទៅកាន់រដ្ឋធានី ណៃរ៉ូប៊ី នៃប្រទេសកេនយ៉ា ។ មនុស្ស១៥៧នាក់ ស្លាប់ ក្នុងនោះមានអ្នកដំណើរ ១៤៩នាក់ និងអាកាសយានិក ៨នាក់ តាមការសន្និដ្ឋានជាបឋម លើផ្នែកបច្ចេកទេស​ មូលហេតុនៃការធ្លាក់អាចបណ្តាលមកពី បញ្ហាគ្រឿងម៉ាស៊ីនរបស់យន្តហោះ ។​

អ្នកស្លាប់ទាំង១៥៧នាក់ រួមមានជាតិសាសន៍ដូចជា​ កេនយ៉ា ចិន អាមេរិក បារាំង ឥណ្ឌា អ៊ីតាលី កាណាដា អង់គ្លេស អេហ្ស៊ីប ឥណ្ឌូនេស៊ី ស្លូវ៉ាក អូទ្រីស ស៊ុយអ៊ែត អ៊ីស្រាអែល ម៉ូរ៉ូកូ ប៉ូឡូញ អេស្បាញ ហូឡង់ បេហ្ស៊ិក អៀរឡង់ នេប៉ាល់ នីហ្សេរីយ៉ា ន័រវេ អារ៉ាប៊ីសាអូឌីត ស៊ែប៊ី យ៉េមែន ស្លូវានៀ និងអេត្យូពី ។

គួររំលឹកថាកាលពីខែតុលា ឆ្នាំ២០១៨ យន្តហោះប្រភេទ Boeing 737 Max របស់ក្រុមហ៊ុន Lion Air ជើងហោះហើរក្នុងស្រុកនៃប្រទេសអេត្យូពី បានធ្លាក់បន្ទាប់ពីហោះឡើងបាន ១៣នាទី សម្លាប់អ្នកដំណើរ និងយានិកទាំងអស់​ ១៨៩នាក់ ។ ឧប្បត្តិហេតុទាំងពីរលើក សុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងយន្តហោះប្រភេទថ្មី Boeing 737-​ 8 ​ហើយកើតឡើងក្នុងពេលហោះឡើងដូចគ្នា និងក្នុងកំរិតកម្ពស់ប្រហាក់ប្រហែលគ្នា ។​

អាជ្ញាធរអាកាសចរណ៍ចិនបាននិយាយថា បទបញ្ជាផ្អាកការហោះហើរ មានភា្ជប់ជាមួយនឹងគោលការណ៍ សុវត្ថិភាព ។ មូលហេតុនៃការធ្លាក់យន្តហោះកំពុងត្រូវបានស៊ើបអង្កេត ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close