ឥណ្ឌានឹងរៀបចំការបោះឆ្នោតសកល នៅខែមេសា ក្នុងពេលមានភាពតានតឹងជាមួយប៉ាគីស្ថាន

40
CMA_LongBanner

គណៈកម្មការជាតិរៀបចំការបោះឆ្នោតបាននិយាយកាលពីថ្ងៃអាទិត្យថា ឥណ្ឌានឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី១១ ខែមេសាខាងមុខនេះ ហើយនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ទំនងជាទទួលបានអត្ថប្រយោជន៍ចេញពីភាពតានតឹងជាមួយប្រទេសជិតខាង ប៉ាគីស្ថាន ។

ប្រជាពលរដ្ឋប្រមាណ ៩០០លាននាក់មានសិទ្ធិទៅបោះឆ្នោតក្នុងនោះមាន១៥លាននាក់ស្ថិតក្នុងអាយុចន្លោះ ១៨-​១៩ ឆ្នាំ ដែលនឹងត្រូវចូលរួមក្នុងយុទ្ធនាការបោះឆ្នោតមានរយៈពេលជាង១ខែ ។ ប្រទេសឥណ្ឌាកំពុងជួបប្រទះកង្វះការងារធ្វើ និងតំលៃកសិផលធ្លាក់ចុះដែលគេមើលឃើញថា ជាគុណវិបត្តិនៃប្រជាប្រិយភាពរបស់លោក ម៉ូឌី ។

ប៉ុន្តែការស្ទង់មតិកន្លងមកបានបង្ហាញថា គណបក្សជាតិនិយម ហិណ្ឌូ Bharatiya Janata Party (BJP) ដែលកំពុងកាន់អំណាច មានស្ថានភាពអំណោយផល បន្ទាប់ពីកងទ័ពឥណ្ឌា ប៉ះទង្គិចជាមួយប៉ាគីស្ថាន កាលពីខែកុម្ភៈន្លងមក ដែលបានបង្កើតឲ្យមានរលកស្នេហាជាតិនៅពាសពេញប្រទេស ដែលមានប្រជាជន ១.៣ ពាន់លាននាក់​ ។

​ កៅអីសរុបក្នុងរដ្ឋសភាមាន ៥៤៣កៅអី បើគណបក្សណាដណ្តើមបានពី ២៤១កៅអី អាចចូលរួមក្នុងសម្ព័នភាពដឹកនាំប្រទេសជាមួយគណបក្ស BJP របស់លោក ម៉ូឌី ហើយគណបក្សប្រឆាំងដែលដឹកនាំដោយ Congress Party ដែលមានតែ ១៤១កៅអី ។​ លោក Yashwant Deshmukh ស្ថាបនិក CVoter បាននិយាយថា សមាជិកសភាជាន់ទាបនៅតាមរដ្ឋភាគខាងជើង ដូចជារដ្ឋ Uttar Pradesh សុទ្ធតែជាសមរភូមិសំខាន់សម្រាប់ការបោះឆ្នោត ។

ការស្ទាបស្ទង់មតិដែលបានចេញផ្សាយកាលពីខែមករា មុនពេលមានភាពតានតឹងជាប៉ាគីស្ថាន បានបង្ហាញឲ្យឃើញថា​ គណបក្ស BJP និងសម្ព័នមិត្ត គឺជាក្រុមដ៏ធំបំផុត នៅក្នុងការបោះឆ្នោត ប៉ុន្តែមិនមានសំលេងលើសលប់ ។​ កាលពីឆ្នាំ២០១៤ នៅក្នុងការបោះឆ្នោត គណបក្ស BJP ឈ្នះ២៨២ កៅអី ក្នុងចំណោម ៥៤៣​កៅអី បង្ហាញយ៉ាងច្បាស់ថាជាគណបក្សខ្លាំង ក្នុងរយះពេល៣ទស្សវត្សកន្លងមក ។

ប៉ុន្តែ គណបក្សប្រឆាំងដ៏ធំ Congress Party ដែលកាលពីចុងឆ្នាំ២០១៨ បានបណ្តេញគណបក្ស BJP​ ចេញពីអំណាចនៅក្នុងរដ្ឋធំៗចំនួន៣ កំពុងប្រឹងប្រែងរួមគ្នា ជាមួយគណបក្សមួយចំនួន​​ ដែលមានមូលដ្ឋាននៅតាមតំបន់ ដើម្បីបណ្តេញលោក ម៉ូឌី ចេញពីអំណាច ។ គណបក្ស Congress Party ដែលគ្រប់គ្រងដោយ សន្តតិវង្ស Nehru-Gandhi ហើយដែលគ្រប់គ្រងប្រទេសឥណ្ឌា ចាប់តាំងពីបានឯករាជ្យមក កំពុងតែលួងលោមអ្នកបោះឆ្នោត ដែលមិនសប្បាយចិត្តឲ្យបោះឆ្នោតឲ្យខ្លួន ដើម្បីឈ្នះគណបក្ស BJP ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close