ឥណ្ឌូនេស៊ី បានសម្រេចផ្អាកប្រតិបត្ដិការ ជាបណ្ដោះអាសន្នរាល់យន្ដហោះ Boeing 737 MAX 8 បន្ទាប់ពីជួបគ្រោះថ្នាក់ លេីផ្លូវឆ្ពោះទៅកេនយ៉ា

56
CMA_LongBanner

ហ្សាកាតា៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចផ្អាកប្រតិបត្ដិការ ជាបណ្ដោះអាសន្នរាល់យន្ដហោះ Boeing 737 MAX 8 ដែលត្រូវបានប្រើប្រាស់ ដោយក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងប្រទេស បន្ទាប់ពីការធ្លាក់យន្តហោះប្រភេទនេះ ក្រោយហោះឡើងបានបន្ដិច​ លើផ្លូវឆ្ពោះទៅប្រទេសកេនយ៉ា បណ្ដាលឱ្យអ្នកដំណើរស្លាប់ទាំងអស់ ១៥៧នាក់។

អគ្គនាយកដឹកជញ្ជូនផ្លូវអាកាសលោក Polana Pramesti បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយថា សកម្មភាពនេះត្រូវបានគេធ្វើឡើង ដើម្បីធានាសុវត្ថិភាពផ្លូវអាកាស នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

លោក Pramesti បានថ្លែងថា “វិធានការមួយនឹងត្រូវធ្វើការត្រួតពិនិត្យ (គ្រប់យន្តហោះ Boeing 737 MAX 8 ទាំងអស់) ដើម្បីធានាថាយន្តហោះប្រភេទនេះមានសមត្ថភាពហោះហើរ ប្រសិនបើមានបញ្ហាណាមួយត្រូវបានរកឃើញយន្តហោះនឹងត្រូវបានផ្អាករហូត ដល់បញ្ហាត្រូវបានដោះស្រាយ”។

យន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍អេឡិចត្រូនិច បានធ្លាក់ភ្លាមៗបន្ទាប់ពីការហោះហើរកាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សទាំងអស់ ១៥៧ នាក់នៅលើយន្តហោះ ដែលស្ថិតនៅលើផ្លូវធ្វើដំណើរពីអេត្យូពី ទៅកាន់ទីក្រុងនៃប្រទេសកេនយ៉ា៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close