សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅខេត្តកោះកុង

14
Le_Spa_LongBannerlow

នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

កម្មករ កម្មការិនីដែលជួបសំណេះសំណាលជាមួយសម្តេចតេជោនៅព្រឹកនេះ មកពីស្រុកមណ្ឌលសីម៉ាចំនួន៦ និងស្រុកស្រែអំបិលចំនួន១។ រោងចក្រ សហគ្រាសទាំង៧នេះ មានអ្នកវិនិយោគមកពីប្រទេសជប៉ុនចំនួន២, ថៃចំនួន៣, កូរ៉េចំនួន១, និងហូឡង់ចំនួន១ ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ ដេរប៉ាក់ ផលិតខ្សែបង្គំអេឡិចត្រូនិករថយន្ត ផលិតគ្រឿងអេឡិចត្រូនិក ផលិតបាល់ ដំឡើងរថយន្ត និងផលិតស្ករស។ ផលិតផលដែលផលិតបាននៅរោងចក្រ សហគ្រាទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី និងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៧:០០នាទីព្រឹក ពីតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close