អស្ចារ្យ! Juventus បានទម្លាក់ក្លឹប Atletico Madrid នៅ​វគ្គ ១៦ ​ក្រុម UCL បន្ទាប់​ពី Cristiano Ronaldo បំបែក​បាន​គ្រាប់​បាល់ Hat-Trick

159
Le_Spa_LongBannerlow

កាលពីយប់មិញរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ Juventus បានទម្លាក់ក្លឹប Atletico Madrid នៅ​វគ្គ ១៦ ​ក្រុម UCL បន្ទាប់​ពី Cristiano Ronaldo បំបែក​បាន​គ្រាប់​បាល់ Hat-Trick ក្នុង​ការ​ប្រកួត​ដ៏​កក្រើក​នេះ។ នៅ​កីឡដ្ឋាន Juventus Stadium បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ហាក់​លេង​ដោយ​ទំនុក​ចិត្ត និង​ធ្វើ​បាន​ល្អ​បំផុត​នៅ​មុខ​អ្នក​គាំទ្រ​រាប់​មុឺន​នាក់។

ក្នុង​នោះ​មាន​កំណត់ត្រា ២ដែល Cristiano យក​បាន​កាល​ពី​យប់មិញ ដោយ​ទី​មួយ​ទាក់ទិន​នឹង​ការ​រក​ Hat-Trick លើក​ទី៨ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប ដែល​ស្មើ​នឹង​កំណត់ត្រា​ចាស់​របស់ Lionel Messi។ ខណៈ​ការ​រក​គ្រាប់​បាល់ គឺ Ronaldo បាន​ក្លាយ​ជា​កីឡាករ​ទី​មួយ​រក​បាន ១២៥ គ្រាប់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ចេញ​ពី​ប្រភព UEFA។

រំឭក​ថា​ការ​ចាប់ឆ្នោត​ចាប់​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​សុក្រ​នេះ ដោយ​យើង​នឹង​អុត​មើល​តើ Juventus ត្រូវ​តតាំង​ក្រុម​ខ្លាំង​ឬ​មធ្យម​បែប​ណា​ទៀត​នៅ​វគ្គ​បន្ទាប់?

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close