ពិតជាគ្រោះថ្នាក់ណាស់! បង្ក្រាបគ្រឿងញៀនចំនួន២.១៣៤គីឡូក្រាម ដែលមានតម្លៃជាង ៦១លានដុល្លារ…

181
CMA_LongBanner

ប៉េរូ៖ ការរត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមានគ្រឿងញៀនប្រភេទកូកាអ៊ីនដល់ទៅ ២១៣៤គីឡូក្រាម មានតម្លៃ ៦១លានដុល្លារអាមេរិក ត្រូវបានម្លាំងប្រឆាំងគ្រឿងញៀន នៃប្រទេសប៉េរូ ធ្វើការបង្ក្រាបបានកាលពីថ្ងៃទី​១២ ខែមីនា ឆ្នំា២០១៩។

បើតាមការបញ្ជាក់ពី លោក​ Jose Luis ​ Lavalle ដែលជាអគ្គមេបញ្ជាការកម្លាំងប៉ូលិសប៉េរូ បានឱ្យដឹងថា ​ក្រុមជួញដូរគ្រឿងញៀនមានឈ្មោះ​ Simbad ​ ដែលមានសមាជិក​ ជនជាតិប៉េរ៉ូ និង ម៉ិចស៊ីកូ ធ្វើសកម្មភាពនៅតំបន់ភាគខាងជើងប្រទេសនេះ។

ក្រោយរយៈពេលជាច្រើនថ្ងៃស្រាវជ្រាវ កម្លាំងប៉ូលិស​បានតាមប្រម៉ាញ់ ហើយចាប់បានរថយន្តមួយគ្រឿងដឹកគ្រឿងញៀននៅក្នុងខេត្ត​ Piura ​ ។ ក្នុងយុទ្ធនាការខាងលើ​ប៉ូលិស​ចាប់បានក្រុមជួញដូរ គ្រឿងញៀន៧នាក់ ជាសមាជិក ក្រុម​ Simbad មានអាយុចាប់ពី៣៦ដល់​៥១ឆ្នាំ​។ ក្រុមជួញដូរគ្រឿងញៀននេះ មានទំនាក់ទំនងជិតស្និតជាមួយ​ក្រុមជួញដូរគ្រឿងញៀននៅក្នុង​ប្រទេសកូឡំប៊ី និង ម៉ិចស៊ីកូ ។ ភាគច្រើនគ្រឿងញៀន​បានបញ្ជូនទៅកាន់អាមេរិកតាមផ្លូវទឹក ។

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close