ឈប់បារម្ភទៀតទៅ! នៅពេលបន្តិចទៀតនេះ ហ្វេសប៊ុក​នឹងដំណើរការវិញហើយ

79
CMA_LongBanner

អាមេរិក៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនហ្វេសប៊ុក​កំពុងតែធ្វើការ Maintenance ដើម្បីកែប្រែកំហុសមួយចំនួន ចាប់ពីម៉ោង ៩ៈ០០នាទីព្រឹក រហូតដល់ម៉ោង ១១ៈ០០នាទីព្រឹក (ម៉ោងនៅក្រៅប្រទេស) ដោយមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក មិនអាចប្រើប្រាស់ហ្វេសប៊ុកបាននៅចន្លោះពេលនេះ ។

គួរជម្រាបថា មិនត្រឹមតែកម្មវិធីហ្វេសប៊ុកទេ គឺមានទាំងកម្មវិធី Instagram, Messenger និង WhatsApp ផងដែរដែលមិនអាចដំណើរការនៅចន្លោះពេលនេះ។

នេះបើតាមការផ្សាយរបស់ Phonearena នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ គេហទំព័រ Down Detector បានឱ្យដឹងតាម បណ្តាញសង្គមយក្សថា មនុស្សមួយចំនួនមានបញ្ហាក្នុងការចូលទៅកាន់កម្មវិធី Facebook ហើយបច្ចុប្បន្ន វាកំពុងធ្វើការដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

 

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close