ជនបរទេសម្នាក់ ស្លាប់ក្នុងបន្ទប់ទឹកផ្ទះសំណាក់ សង្ស័យគាំបេះដូង

63
CMA_LongBanner

កោះកុង៖ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ គេបានប្រទះឃើញជនបរទេសម្នាក់ បានស្លាប់ក្នុងបន្ទប់ទឹក នៅចំណុចផ្ទះសំណាក់ភ្នំមាស ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ សង្ស័យគាំងបេះដូង។

ជនរងគ្រោះឈ្មោះ Leihenseder Bruno Michael ភេទប្រុស អាយុ៧២ឆ្នាំ សញ្ជាតិ អាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខ C8R2Z689N ផុតកំណត់ថ្ងៃទី ១៣/៩/២០២៥ ទិដ្ឋាការលេខ TI 16975581 ផុតកំណត់ថ្ងៃទី ១០/៤/២០១៩ ចូលមកកម្ពុជា តាមច្រកចាំយាម ស្នាក់នៅផ្ទះសំណាក់ថ្ងៃទី១២​ ខែមីនា ឆ្នាំ២០១៩ នៅបន្ទប់លេខ B 01 វេលាម៉ោង៨:៣០នាទីព្រឹក។

តាមការបញញ្ជាក់ពិសមត្ថកិច្ច ជនរងគ្រោះ គឺស្លាប់ដោយសារគាំបេះដូង ដួលក្នុងបន្ទប់ទឹក។ សពរងគ្រោះ ត្រូវបានស្ថានទូតមកទទួលយកទៅ ដើម្បីទំនាក់ទំនងទៅខាងសាច់ញ្ញាត្តិ៕ ដោយ៖ ណារម្យ

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close