កងកម្លាំងអន្តរាគមន៍ នៃអធិការដ្នានខណ្ឌមានជ័យ​ ចេញល្បាតទប់ស្កាត់​ បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដកហូតថ្នាំ៧កញ្ចប់​

49
CMA_LongBanner

ភ្នំពេញ​ ៖ កងកម្លាំងអន្តរាគមន៍ នៃអធិការដ្នានខណ្ឌមានជ័យ​សហការជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២​ ចេញល្បាតទប់ស្កាត់​បទល្មើស​ក្នុងមូលដ្ឋាន​ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាមួយនឹងក្រាមសថ្លាចំនួន ៧កញ្ចប់តូច កាលពីវេលាម៉ោង០២:៣០នាទីទាបភ្លឺ​ ឈានចូល​ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឹងជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ជនសង្ស័យមានឈ្មោះ នៅ​ ណាឃីម ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវលំក្រុម៣ ភូមិដំណាក់ធំ ​សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច​បានអោយដឹងថា​ នៅមុនកើតហេតុ​ ក្រោមការចង្អុលបង្ហាញពីលោកអធិការលោក វរៈសេនីយ៍ទោ ម៉េង វិមានតារា នឹងអធិការរងលោកវរៈសេនីយ៍ត្រី គង់ សុវង្ស នៃអធិការដ្នាននគរបាលខណ្ឌមានជ័យ កងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ​ សហការជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២​ ចេញល្បាតទប់ស្កាត់​បទល្មើស​ក្នុងមូលដ្ឋាន​ បានប្រទះឃើញ​ជនសង្ស័យ​ខាងលើ ដោយមានការសង្ស័យ​ សមត្ថកិច្ចបានហៅសួរនាំ​ និងសុំធ្វើការឆែកឆេរ​ ដោយរកឃើញ​មានក្រាមសថ្លា ចំនួន ៧កញ្ចប់តូច ទើបធ្វើការឃាត់ខ្លួន​បញ្ជូនយកទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ (ម៉េង)

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close