តោះ! ស្វែងយល់ពីកោះស្ដេច ដែលមានជីវៈចម្រុះជាច្រើន និងមានសាលារៀនយ៉ាងស្រស់ស្អាតទៀតផង…(មានរូបភាពជាច្រើនទៀត)

56
CMA_LongBanner

កោះស្ដេច គឺជាកោះធម្មជាតិមួយ ដែលឋិតនៅក្នុងភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។ កោះស្តេចគឺជាប្រជុំកោះ នៃកោះដែលនៅជុំវិញនោះ វាមានរាងដូចសណ្តែក លាតសន្ធឹងពីជើងទៅត្បូងមានប្រវែងប្រហែល ២,៣ គីឡូម៉ែត្រ វាមានរាងសំប៉ែតនិងជាទូទៅ ព្រៃដែលព្រៃធម្មជាតិត្រូវបានជំនួសដោយដូង។

ភូមិនៅលើកោះនេះ មានចំនួនគ្រួសារសរុប ៥៧៤គ្រួសារ និងមានចំនួនប្រជាជនសរុប២៣៩៨នាក់ (ឆ្នាំ២០១៨)។ ប្រជាជនភាគច្រើនប្រកបមុខរបរនេសាទ និងលក់ដូរបន្តិចបន្តួច។
កោះស្ដេច មានឆ្នេរខ្សាច់សស្អាត មានផ្ទះសំណាក់ និង ទេសភាពស្រស់ស្អាតសម្រាប់លំហែកាយ ព្រោះមានកោះជាច្រើននៅជុំវិញ និង ព្រៃធម្មជាតិ។

ភ្ញៀវទេសចរអាចជួលទូកជិះទៅស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម ព្រមទាំងមានទូកយន្តសម្រាប់ដឹកអ្នកទេសចរជាតិ និង អន្តរជាតិ ពីកោះស្ដេចទៅទស្សនាតំបន់កោះនានា ឋិតនៅប្រជុំកោះក្បែរៗនោះទៀតផង។

បច្ចុប្បន្ននេះតំបន់កោះស្តេចកំពុងក្លាយជាទិសដៅទេសចរណ៍ដែលមានប្រជាប្រិយភាពមួយដោយសារឆ្នេរដ៍ស្រស់ស្អាត ផ្កាថ្មដ៍ច្រើន ទឹកសមុទ្រខៀវស្រងាត់។ សម្រាប់អ្នកដែលចង់បានទីតាំងដែលមានភាពស្ងប់ស្ងាត់កោះស្តេចប្រហែលជាទីតាំងល្អបំផុតសម្រាប់អ្នក។

ប្រភពកោះ៖ koh sdech

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close