កុងតឺន័រ បុកម៉ូតូ១គ្រឿងគៀបជាប់អូសជាង២០ម៉ែត្រតែ សំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល

32
Le_Spa_LongBannerlow

ភ្នំពេញ៖ រថយន្តកុងតឺន័រ បើកបុកម៉ូតូមួយគ្រឿង កល់ជាប់ពីក្រោមអូសទាំងមនុស្ស ប្រមាណ២០ម៉ែត្រ ទើបរថយន្តឈប់ស្ងៀម សំណាងល្អគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ករណីនេះ បង្កឲ្យកកស្ទះចរាចរណ៍ផងដែរ ដោយកម្លាំងនគរបាលចរាចរណ៍ក្រុង ជាច្រើននាក់ បានចេញអន្តរាគមន៍សម្រួលការកកស្ទះ បែកញើសសស្រាក់ ទម្រាំយករថយន្ត និងម៉ូតូដាក់កៀនខាងបាន កើតហេតុកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៤ ខាងកើតជាប់ស្តុប កែងផ្លូវឈ្នះ ឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ឃើញបុរសរងគ្រោះ ជិះម៉ូតូ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1L-5337 ធ្វើដំណើរពីកើតទៅលិច សសៀរតាមរបាំទ្រូងផ្លូវ លុះដល់បើកប្តូរគន្លង មកខាងស្តាំវិញ ត្រូវបានរថយន្តកុងតឺន័រ ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7371 បើកបុកពីក្រោយ កល់ជាប់ម៉ូតូពីក្រោម ទាំងមនុស្ស អូស២០ម៉ែត្រ ទើបរថយន្តឈប់ស្ងៀម។

ក្រោយកើតហេតុ ជនរងគ្រោះទៅបាត់ភ្លាមៗ នៅតែម៉ូតូ ជាប់ពីក្រោមរថយន្ត នៅកណ្តាលផ្លូវ បង្កឲ្យកកស្ទះចរាចរណ៍ ហើយកម្លាំងនគរបាលចរាចរណ៍ក្រុង ប្រចាំនៅគោលដៅ ភ្លើងស្តុបជាច្រើននាក់ បានចេញមកអន្តរាគម៍ សម្រួលចរាចរណ៍ រួចបានទាក់ទងទៅជំនាញអធិការដ្ឋានខណ្ឌ មកវាស់វែងនឹងយកទៅវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយពេលក្រោយ៕ ដោយ៖ ចំរើន

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close