ពិតជាព្រៃផ្សៃណាស់! ប្រើហិង្សាលើកូនបង្កើនខ្លួនឯងអាយុ៣ឆ្នាំ រហូតដល់ស្លាប់…

2,838
CMA_LongBanner

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានបងប្អូនខាងប្រពន្ធ ប្តឹងនគរបាលខណ្ឌជ្រោយចង្វារឲ្យឃាត់ខ្លួនកាល នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដោយសង្ស័យថា បានប្រើហិង្សាទៅលើកូនប្រុសបង្កើតអាយុ៣ឆ្នាំ បណ្តាលឲ្យស្លាប់បាត់បង់ជីវីត នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។

ការឃាត់ខ្លួនបន្ទាប់ពីឪពុក និងម្តាយ នាំសពកូនប្រុសទៅបូជានៅវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះណៃ រិទ្ធីអាយុ២២ឆ្នាំ និងប្រពន្ធឈ្មោះស្រេង សុភ័ក្រ អាយុ២៨ឆ្នាំ ជាកម្មាការីនីកាត់ដេរ ស្នាក់នៅត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ចំណែកកូនប្រុសដែលស្លាប់ឈ្មោះ រិទ្ធី រ៉ាវី អាយុ៣ឆ្នាំ ។

តាមនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា បុរសជាឪពុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹង ពីក្រុមគ្រួសារចោទប្រកាន់ថា បានប្រើហិង្សាទៅលើកុមារ បណ្តាលឲ្យកូនប្រុសរបស់ខ្លួន អាយុ៣ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យព្រមទាំងមានស្លាកស្នាមជាំពេញខ្លួន ។

មន្រ្តីនគរបាលរូបនោះ បានឲ្យដឹងទៀតថា បន្ទាប់ពីមានពាក្យបណ្តឹង សមត្ថកិច្ចក៏បានឃាត់ខ្លួន ឪពុកសាកសួរ និងបានរាយការណ៍ ទៅនគរបាលជំនាញចុះមកពីនិត្យ សពផងដែរ ។ មន្រ្តីនគរបាលក៍បានបញ្ជាក់ថា ការស្លាប់របស់ក្មេងនោះ ដោយសារតែជំងឺ ហើយការឃាត់ខ្លួន បុរសជាឪពុកដោយសារតែប្រើហិង្សារមកលើកុមារ មិនបានពាកពន្ធការស្លាប់នោះទេ។

តាមស្រ្តីឈ្មោះស្រេង សុភ័ក្រត្រូវជាម្តាយក្មេង បានឲ្យដឹងថា កូនប្រុសរបស់ខ្លួនបានស្លាប់បាត់បង់ជីវីតនៅមន្ទីរគន្ធរបុប្ផា នៅវេលាម៉ោង ១១យប់ ថ្ងៃទី១៣ ខែមីនា បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យបានប្រមាណ១ថ្ងៃ។

ស្រ្តីរូបនោះបានឲ្យដឹងទៀតថា កូនប្រុសរបស់ខ្លួនបានធ្លាក់ខ្លួនឈឺប្រមាណ៥ខែមកហើយ ចេះតែចុកពោះ និងដួលសន្លប់។ នៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ទី១៣ ខែមិនា នេះកូនប្រុសក៏បានសន្លប់ ហើយខ្លួនក៏បាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាហើយ ត្រូវគ្រូពេទ្យឲ្យដឹងថា កូនមានជំងឺសួត រលាកបំពងក និងមានបញ្ហាខួរក្បាល ។

នៅពេលសម្រាកនៅពេទ្យរហូតដល់ម៉ោង១១យប់ ក៏បានដាច់ខ្យល់ស្លាប់ ក៏បាននាំទៅបុជានៅវត្តវ៉ា រិន្ទ ហៅវត្តព្រែកលៀប ដោយសាតែបងប្អូន មានការសង្ស័យថា ប្តីរបស់ខ្លួនវាយស្លាប់ និងមានស្នាមជាំ ក៏បានប្តឹងនគរបាលឱ្យឃាត់ខ្លួនប្តីនាងតែម្តង ។

តាមបងប្អូនខាងម្តាយក្មេងបានឲ្យដឹងថា កន្លងមកបុរសដែលជាឪពុក តែងតែវាយធ្វើបាបកូនរបស់ខ្លួន រហូតជាំពេញខ្លួន និងធ្លាក់ខ្លួន ឈឺបញ្ជូនទៅកាន់មន្ទីរពេទ្យ បណ្តាលឲ្យស្លាប់ មិនថាតែកូនប្រុសបងនោះទេ សូម្បីតែកូនស្រីតូចអាយុ២ឆ្នាំ ក៏បានប្រើហិង្សាវាយរហូតដល់ជាំស្នាមម្រាមទាំង៥។

ដោយមានការសង្ស័យឪពុកក្មេងជាអ្នកវាយសម្លាប់ ក៏បានប្តឹងនគរបាលឲ្យជួយស្រាវជ្រាវរកយុត្តិធម៌។ បន្ទាប់ពីឃាត់ខ្លួនបុរជាឪពុកសាកសួរ នគរបាលខណ្ឌជ្រោយចង្វារ ក៏បានប្រគល់ទៅឲ្យនគរបាលខណ្ឌដង្កោវិញដើម្បីកសាងសំរឿងចាត់ការតាមច្បាប់។ដោយ៖ចំរើន

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close