ហែលទឹកទៅបេះស្វាយច័ន្ទទី ផុតជើង បណ្តាលស្ត្រីវ័យចំណាស់ ម្នាក់លង់ទឹកស្លាប់

83
CMA_LongBanner

កំពង់ធំ៖ ស្ត្រីវ័យជំណាស់ម្នាក់បានស្លាប់ក្នុងទឹកត្រណាំងយ៉ាងអាណោចអាធ័ម បន្ទាប់ពីហែលទឹកទៅបេះស្វាយចន្ទីរនៅម្ខាងស្ទឹង
ហេតុការបណ្ថាលលង់ទឹកស្លាប់ខាងលើនេះ បានកើតវេលាម៉ោងជិត១២ ថ្ងៃព្រហស្បតិ៍ ០៩កើតខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី១៤ ខែមីនាឆ្នាំ ២០១៩។

មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១នាក់ ស្ថិតនៅភូមិប្រាសាទ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។
សមតថកិច្ចបានអោយដឹងថា ១.ជនរងគ្រោះឈ្មោះ ពាំង ណា ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិរមាំងងាប់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។
មូលហេតុ ឆ្លងទៅបេះស្វាយចន្ទីនៅតំបន់ដកពរ ហែលផុតជើង បណ្តាលឲ្យលង់ស្លាប់៕ ដោយ៖ CSB

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close