បុរសវ័យចំណាស់ម្នាក់ ត្រូវកម្លាំងនគរបាលជំនាញស្រុកភ្នំព្រឹក ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីញដូរសារធាតុញៀនដោយខុសច្បាប់

97
CMA_LongBanner

បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ជាមុខសញ្ញាជួញដូរសារធាតុញៀនត្រូវកម្លាំងសមត្ថកិច្ចស្រុកភ្នំព្រឹកធ្វើការឃាត់ខ្លួនដោយ អនុវត្តន៍តាមបទបញ្ជា ឯកឧត្តម​ ស្នងការ​ នគរបាលខេត្តបាត់ដំបង​ និងដឹកនាំកម្លាំងនិងការស៊ើបអង្កេត ពី លោក​វរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ អធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ។

យោងតាមរបាយការណ៍របស់កម្លាំងនគរបាលជំនាញស្រុកភ្នំព្រឹកបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក​ បានធ្វើការបង្រ្កាបជាក់ស្តែង ករណីរក្សាទុក នូវសាធាតុញៀន​ខុសច្បាប់ នៅចំណុចភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក​និង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ជា ស៊ីថា ភេទប្រុស អាយុ៦៦ឆ្នាំ​ មុខរបរធ្វើចំការ ស្នាក់នៅភូមិ-ឃុំ កើតហេតុខាងលើ ។
កម្លាំងជំនាញធ្វើការដកហូតវត្ថុតាង​រួមមាន៖

  • ១. ម៉្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់កិបមាត់ពណ៌ស ចំនួន ២៨កញ្ចប់ ។
  • ២. ថ្នាំគ្រាប់រាងមូលសំប៉ែត ព៌ណស្លាទុំ មានអក្សបរទេសសញ្ញ wy ចំនួន៤០គ្រាប់ សង្ស័យជាសារធាតុញៀន ។
  • ៣. ទូរស័ព្ទដៃចំនួន ០១គ្រឿង ចាស់
  • ៤. សម្ភារប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។

ករណីនេះសមត្ថកិច្ចបានកសាងសំណុំឯកសាដើម្បី បញ្ជូនខ្លួនជនសង្ស័យ​ និងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង​ ដើម្បីចាត់វិធាន
ការតាមនីតិវិធីច្បាប់៕ ដោយ៖ HSP

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close