ផ្លូវ LVឬផ្លូវលេខ ១០៤ គ្រោងបើកការដ្ឋានជួសជុលឡើងវិញនៅខែមេសាឆ្នាំ ២០១៩ ក្រោយចូលឆ្នាំខ្មែរ

75
CMA_LongBanner

ព្រះសីហនុ៖ ព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ ២០១៩ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានដឹកនាំមន្ត្រីជំនាញមន្ទីរសាធារណៈការ អាជ្ញាធរក្រុង សង្កាត់លេខ៤ បានចុះពិនិត្យស្ថានភាពផ្លូវអិលវី(ផ្លូវលេខ ១០៤)ដើម្បីត្រៀមធ្វើការបើកការដ្ឋានធ្វើផ្លូវនេះឡើងវិញបន្ទាប់ពីរងការខូចខាតបង្ករការលំបាកដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ចាប់តាំងពីរដូវរស្សាកន្លងទៅ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ផ្លូវនេះគ្រោងបើកការដ្ឋានជួសជុលឡើងវិញនៅខែមេសាឆ្នាំ២០១៩ ក្រោយចូលឆ្នាំថ្មីខាងមុខដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋនិងទទួលជួសជុលដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមបានបញ្ជាក់ថាការធ្វើផ្លូវលេខ ១០៤ ឬហៅថាផ្លូវអិលវីនេះគឺជាផ្លូវមួយខ្សែក្នុងចំណោមផ្លូវចំនួន ២២ ខ្សែ ដែលរាជរដ្ឋាភិបាលបានសម្រេចថានឹងផ្តល់ថវិកាពិសេសជូនខេត្តព្រះសីហនុក្នុងការធ្វើការជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តទេសចរណ៍មួយនេះអោយមានភាពប្រសើរឡើងវិញ។

ទន្ទឹមនោះផ្លូវនៅក្នុងក្រុងព្រះសីហនុ ជាច្រើនខ្សែទៀតនឹងត្រូវបានជួសជុលឡើងវិញជាបន្តបន្ទាប់ផងដែរ។

ជាមួយនេះឯកឧត្តមអភិបាលក៏បានស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវដែលគ្រោងនឹងជួសជុលនេះ សូមចូលរួមសហការជាមួយអាជ្ញាធរដែនដី និងក្រុមអ្នកបច្ចេកទេសធ្វើផ្លូវនេះឱ្យបានល្អប្រសើរដើម្បីឱ្យកិច្ចដំណើរការធ្វើផ្លូវនេះ ប្រព្រឹត្តទៅបានដោយរលូននិងជោគជ័យ។

បើយោងតាម  លោក ណុប ហេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ឲ្យដឹងថា ផ្លូវត្រូវធ្វើនេះ មានប្រវែង១៣០០ម៉ែត្រមានទទឹង ៧ ម៉ែត្រ ចាក់បេតុងឆ្អឹងដែកនិងមានដាក់លូសង្ខាង។លោក បានអោយដឹថងថាការចំណាយលើផ្លូវជាកញ្ចប់ថវិការរដ្ឋចំណែកការចំណាយដាក់លូសងខាងជាថវិកា បដិភាគរបស់ខេត្តនិងពលរដ្ឋតាមដងផ្លូវ។

សូមបញ្ជាក់ថាផ្លូវនេះស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ដោយបំបែកពីចំណុចផ្លូវឯករាជ្យចំណុចក្លឹបកំសាន្តLVកាត់តាមសាលាសង្កាត់លេខ៤និងវិទ្យាល័យហ៊ុនសែនមិត្តភាពឆ្ពោះទៅផ្លូវមិត្តភាពនៅមុខសាលាក្រុងព្រះសីហនុ មានប្រវែង ១៣០០ម៉ែត្រ៕ដោយ វ៉ើន កញ្ញា

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close