បុរសម្នាក់ជាជនជាតិបរទេស សង្ស័យមានរឿងវិបត្តិផ្លវចិត្ត​ បានលោតសម្លាប់ខ្លួន

750
CMA_LongBanner

ភ្នំពេញ៖​ បុរសជនជាតិបរទេសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បានសម្រេចលោតសម្លាប់ខ្លួនពីលើជាន់ទី៣​ នៃសណ្ឋាគារ អាម៉ារី រយះលលាក្បាលរងរបួសធ្ងន់

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នៅវេលាម៉ោង ៤និង០០នាទីរសៀល​ នៅចំណុចសណ្ឋាគារ អាម៉ារី ជាន់ទី៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៦ ក្នុងផ្សារកណ្ដាលទី១​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គឺប្រជាពលរដ្ឋបានឃើញបុរសជនជាតិបរទេសម្នាក់វ័យប្រហែស​ ៥៦ឆ្នាំ បានមកអង្គុយលើសំយ៉ាបសណ្ឋាគា ជាន់ទី៣ ហេីយក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍   ស្របពេលនោះ​ បុរសជាជនបរទេសខាងលេី​ ក៏បានសម្រេចចិត្តលោតចុះមកក្រោម ហេីយក៏ទើលើរថយន្ត ហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AQ-7569 បណ្ដាលឲ្យបុរសជនបរទេសនោះរយៈលលាក្បាល រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់​ ដេីម្បីអន្តរាគមន៍ជួយសង្គ្រោះ ដឹកបុរសជនជាតិបរទេស យកទៅព្យាបាលនៅឯមន្ទីរពេទ្យ កាល់ម៉ែត្រផងដែរលុះទៅដល់មន្ទីពេទ្យក៏បានស្លាប់បាត់ទៅ។ដោយ៖ចំរើន

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close