សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលសា្វគមន៍ ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ

71
CMA_LongBanner

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រធានាធិបតីកូរ៉េខាងត្បូ លោក MOON JAE-IN ព្រមទាំងលោកជំទាវ ដែលទើបនឹងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នៅវេលាល្ងាចមិញនេះ ហើយសម្តេចទាំងទ្វេក៏បានរៀបចំពិធីទទួលទានអាហារពេលល្ងាច ជូនលោកប្រធាណាធិបតី និងលោកជំទាវ ជាលក្ខណៈគ្រួសារនៅសណ្ឋាគារ The Great Duke (InterCon) រាជធានីភ្នំពេញ ។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក MOON JAE-IN និងលោកជំទាវ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

នៅថ្ងៃនេះ លោកប្រធានាធិបតី MOON JAE-IN និងលោកជំទាវ នឹងអញ្ជើញទៅកាន់ព្រះបរមរាជវាំង ដើម្បីបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ គណៈប្រតិភូជាន់ខ្ពស់ នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ វិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ បន្ទាប់មកនៅវេលាម៉ោង១១ថ្ងៃត្រង់ នេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងអញ្ជើញជួបចរចា ទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close