រថយន្តយក្សដឹកដំឡូងមីទេ ដល់ពេលក្រឡាប់ចេញសុទ្ធតែឈើ នៅស្រុកជាំក្សាន្ត

492
Le_Spa_LongBannerlow

ខេត្តព្រះវិហារ៖ រថយន្តធុនយក្ស១គ្រឿង ដែលដឹកដំឡូងមីពីលើឈើពីក្រោមអស់លក្ខក្រឡាប់ខ្ជាក់ចេញសុទ្ធតែឈើដេកនូវតាមចិញ្ចើមផ្លូវយ៉ាងសង្ហាធ្វើអោយបំបាក់មុខសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្តហើយពេលនេះ។

ហេតុការណ៏ដ៏គួរអោយភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណប្រហែល១០និង០០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នៅត្រង់ចំនុចទួល៤២ ចន្លោះបង្គោលគីឡូមែត២០៨និង២០៩ ស្ថិតក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារឆ្ពោះទៅកាន់តំបន់ប្រាសាទព្រះវិហារ។

បើតាមកាអោយដឹងពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនកើតហេតុគេបានឃើញរថយន្តខ្នាតយក្សគ្មានស្លាកលេខខាងលើបើកបរពីចំណុចអូរជុញ ដែលផ្ទុកដំឡូងមីពីលើឈើពីក្រោមយ៉ាងច្រើនខាងលើនេះឆ្ពោះទៅលក់នៅខេត្តសៀមរាបឬក៏ចែកចាយបន្តតាមដេប៉ូនៅតាមបណ្តាខេត្តផ្សេងៗទៀត នោះលុះមកដល់កន្លែងកើតហេតុដោយសាររថយន្តខាងលើដឹកឈើលើសទំងន់ផងនោះក៏បានរេចង្កួតធ្លាក់ផ្លូវក្រឡាបខ្ជាក់មកចេញសុទ្ធតែឈើតែម្តងទៅ។

លោកគឹម ជេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តដែលនៅកន្លែងកើតហេតុនោះលោកបានឆ្លើយប្រាបក្រុមអ្នកសាពត៏មានយ៉ាងខ្លីថាលោកមិនដឹងឈើខាងលើនេះជាឈើរបស់អ្នកណានោះឡើយ។

ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋដែលលោកធ្វើដំណើរនូវតាមដងផ្លូវខាងលើហើយបានឃើញហេតុការណ៏នេះដោយពួកគាត់បានលើឡើងថាចុះហេតុអីបានជាជំនាញ់រដ្ឋបាលព្រៃឈើឆ្លើយថាមិនដឹងយ៉ាងដូច្នេះទៅវិញហើយឈើទាំងនោះសោតអាសុទ្ធតែម៉ាសុិនរ៉ៃទៀតផងពួកគាត់លើកឡើងទៀតថាបើប្រភេទរថយន្តនេះវិញបើលើកឈើដាក់លើរថយន្តក៏មិនលើក១ម៉ោងឬ២ម៉ោងហើយនោះដែរអាចប្រើពេលលើក២ទៅ៣ថ្ងៃទើបបានគ្រប់ចំនុះរអោយរថយន្តធុនយក្សខាងលើនេះនោះ។

ម្យ៉ាងវិញទៀតដោយក្រុមប្រជាពលរដ្ឋបានលើកឡើងផងដែរថាចុះក្រោយកើតហេតុម្តេចបានសមត្ថកិច្ចជំនាញបណ្តែតបណ្តោយអោយក្រុមឈ្មួញបណ្ដោះយកក្បាលរថយន្តខាងលើនេះទៅបាត់ដោយមិនបានធ្វើកាហាមឃាត់យ៉ាងដូច្នេះអញ្ចឹងនោះឬមួយក៏អ្នកបើកបររថយន្តខាងលើនឹងមិនដឹងរថយន្តរបស់ខ្លួនដាច់កន្ទុយរីម៉កព្រោះតែផ្ទុកឈើធ្ងន់ពេកហើយមិនបានដឹងនោះទើបបន្សល់ទុកតែកន្ទួយរីម៉កយ៉ាងដូច្នេះនោះ ៕!!

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close