ចាប់ផ្តើម​ហើយ បុណ្យ​ទន្លេ រយៈពេល៣​ថ្ងៃ នៅ​ខេត្តកំពង់ឆ្នាំង ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»

82
CMA_LongBanner

កំពង់ឆ្នាំង​៖ ពិធីបុណ្យ​ទន្លេ លើក​ទី​៥ បាន​ប្រារព្ធ​ឡើង​ហើយ នៅ​ខេត្តកំពង់ឆ្នាំង រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ខែមីនា​នេះ​។ ពិធីបុណ្យ​ទន្លេ លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង បានធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។

សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តកំពង់ឆ្នាំង នៅ​ព្រលប់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​។​

សូម​រម្លឹកថា ពិធីបុណ្យ​ទន្លេ លើក​ទី​១ បានធ្វើ​ឡើង កាលពី​ឆ្នាំ​២០១៥ នៅ​ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៣-១៥ ខែមីនា​។ លើក​ទី​២ នៅ​ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី​១១-១៣ ខែមីនា ឆ្នាំ​២០១៦​។ បុណ្យ​ទន្លេ លើក​ទី​៣ ចាប់ពី​ថ្ងៃទី​២៤-២៦ ខែមីនា ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង​។ បុណ្យ​ទន្លេ លើក​ទី​៤ ធ្វើឡើង នៅ​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​០៩-១១ ខែមីនា ឆ្នាំ​២០១៨​។​

ពិធីបុណ្យ​ទន្លេ ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​គុណ​ទន្លេ ដែល​បានផ្តល់​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ផង និង​ដើម្បី​ស្រោចស្រព​ផលដំណាំ​ផង​។ ក្រៅពីនេះ ពិធីបុណ្យ​ទន្លេ ដែល​បាន​ធ្វើឡើង​តាម​ខេត្ត​ជាប់​ដង​ទន្លេ ក៏​ដើម្បី​បង្ហាញ​នូវ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម ព្រមទាំង​សក្តានុពល​របស់​ខេត្ត​នីមួយៗ ផ្នែក​វិស័យ​ទេសចរណ៍ ដែលមាន​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​។​

​ក្នុង​ពិធីបុណ្យ​ទន្លេ​រៀងរាល់ឆ្នាំ តែងតែមាន​ទស្សនីយភាព​សិល្បៈ ការប្រគំ​តន្ត្រី ពិព័រណ៍​កសិផល សិប្បកម្ម ប្រពៃណី ការតាំងពិព័រណ៍​ម្ហូបអាហារ រួមទាំង​សកម្មភាព​កីឡា​ជាច្រើន​ផងដែរ​៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close