សមត្ថកិច្ចដកកាំភ្លេីងខ្លី​ វាយក្បាលតៃកុងឡានស្ទូច​ បណ្ដាលឱ្យបែកឈាមហូរស្រោចខ្លួន

288
CMA_LongBanner

ភ្នំពេញ៖​ បុរសម្នាក់បានដកកាំភ្លេីងខ្លី​ វាយក្បាលតែកុងឡានស្ទូច​ បណ្ដាលឱ្យបែកហូរឈាមស្រោចខ្លួន និងពកជាច្រេីនកន្លែងត្រង់ក្បាលដោយអាយកូម​ របស់សមត្ថកិច្ចម្នាក់ទៀត​ នៅចំណុចការ៉ាសសាំងមួយកន្លែង​ ដែលស្ថិតតាមបណ្ដោយផ្លូវ៥៩៨។

ហេតុការណ៍នេះ​ បានកេីតឡេីងនៅវេលាប្រហែលម៉ោង៨និង៣០យប់ ថ្ងៃទី១៤​ ខែមិនា​ ឆ្នាំ២០១៩​ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨​ សង្កាត់ទួលសង្កែ២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ចំណែកជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅកាន់មន្ទីពេទ្យ។

តាមការបញ្ជាក់ពីជនរងគ្រោះ និងបងប្អូនជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុពួកគាត់បានបេីកឡានស្ទូច(អត់មានស្លាកលេខ)នេះ តាមបណ្ដោយផ្លូវជាតិលេខ៥​ ពេលមកដល់គីឡូ១០​ ក្នុងខណ្ឌឬស្សីកែវ​ ពួកគាត់ឃេីញមានសម្ថកិច្ច២នាក់​ តែគាត់មិនបានបារម្មណ៍ទេ​ គាត់នៅបេីករថយន្តស្ទូចរបស់គាត់រហូតដល់ចំណុចកេីតហេតុខាងលេី​ ទេីបឃេីញមានសមត្ថកិច្ចពីរនាក់មកដល់ហេីយដកកាំភ្លេីងខ្លីមិនស្គាល់ម៉ាកភ្ជង់ រួចវាយទៅលេីក្បាលតៃកុងហេីយនិយាយថា​ អាញ់ឱ្យឯងឈប់មេចបានមិនឈប់​ ពេលនោះតៃកុងសួរថាតេីខ្ញុំខុសអី​។

នេះគ្រាន់តែសំដីភាគីជនរងគ្រោះតែម្ខាង​ ចំណែកសមត្ថកិច្ច២​នាក់ ប្រេីអំពេីហឹង្សាទៅលេីតៃកុងរថយន្តស្ទូចនោះ​ មិនហានចេញមុខបកស្រាយនៅពេលដែលសារព័ត៌មានយេីងទៅដល់នោះទេ។​

ក្រោយពេលកេីតហេតុ​ រថយន្តស្ទូចខាងលេី​ ត្រូវបានចរាចរណ៍​ក្រុង​ យកទៅរក្សាទុករងចាំការដោះស្រាយទៅតាមនិតិវិធីច្បាប់​៕ ដោយ៖ ពត៌មាន 100

 

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close