កំពុងតែដេកលក់ស្រួលផង! សម្រាប់តែរថយន្តហាយឡែនឌឺបុកចូលផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលអាធ្រាត្រ​ (មានវីដេអូ)

86
CMA_LongBanner

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តហាយឡែនឌឺ​ សង្ស័យស្រវឹងស្រាជោគជាំ​ បានរ៉េចង្កូតបុកចូលផ្ទះលក់បុកល្ហុង់​ យីហោ​ (ត្បាល់បុកហឺរ)រួចរុញទៅបុកខ្ទប់ផ្ទះលក់ទូរស័ព្ទបាក់អស់មួយជ្រុងបណ្ដាលអោយរទេះបុកល្ហុង​ ប៉េីងបែកខ្ទេច​ និងស្អុយទឹកត្រីទឹកសុីអុីវពេញផ្ទះ​ ហើយមិនឈប់ដោះស្រាយព្យាយាមបើករត់បាត់ស្រមោល​ តែមិនបង្កអោយរងរបួសដល់មនុស្សនៅទីនោះទេ។

ហេតុការណ៍នេះ​ បានកើតវេលាម៉ោង១២និង៣០នាទីឈានចូលថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៩​ ដែលស្ថិតតាមបណ្ដោយផ្លូវ៥៩២កែងផ្លូវ៣១៣​ សង្កាត់បឹកកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកេីតហេតុ​ បានអោយដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញរថយន្តហាយឡែនឌឺ(មិនចាំស្លាកលេខ)ពណ៌សរ​ បើកបរក្នុងល្បឿនលឿនដូចហោះ​ រ៉េចង្កូតបុកចូលហាងលក់បុកល្ហុងយីហោ​ (ត្បាល់បុកហឺ)​ បុករុញរទេះលក់ខ្ទប់ទៅផ្ទះលក់ទូរស័ព្ទ​ រួច​ព្យាយាមបើករត់តាមបណ្ដោយផ្លូវ៥៩២​ ឆ្ពោះទៅអតីតរង្វង់មូលទួលគោកបាត់ស្រមោលឈឹង។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការសាកសួរ​ រួចអោយម្ចាស់ហាងទាំងពីរទៅដាក់ពាក្យបណ្ដឹង​នៅប៉ុស្តិ៍នគបាលសង្កាត់បឹងកក់២​ ដើម្បីវែកមុខជនបង្ក​នោះមកដោះស្រាយទៅតាមនិតិវិធីច្បាប់៕ ដោយ៖ សារឿន

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close