ស្រវឹងស្រាជោគជាំ បើករថយន្តបុកក្បាលព្រួញពុះចែកទ្រូវផ្លូវ មករករឿងអ្នកសារព័ត៌មានថាផ្សាយមិនពិត

35
Le_Spa_LongBannerlow

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងនារីម្នាក់ទៀត ស្រវឹងស្រាធ្លាក់ភ្នែកមករករឿងអ្នកសារព័ត៌មានថាផ្សាយមិនពិត រឿងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកាមរីបាឡែនមួយគ្រឿងរបស់គាត់ ថាបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅមុខផ្សារ៧មករា។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៤ ខែមិនាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ និងនារីម្នាក់ទៀត ស្រវឹងស្រាជោគជាំបើករថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-1095 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលព្រួញពុះចែកទ្រូវផ្លូវ បណ្តាលឲ្យ​វៀចមួួយកង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា៤០ម៉ែត្រ បែកកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច។

ខណៈនោះក៍មានក្រុមអ្នកសារព័ត៌មានជាច្រើនអង្កភាពបានចុះមកដល់កន្លែងកើតហេតុ និងបានផ្តិតយករូបភាពក៍ដូចជា ធ្វើការផ្សាយផ្ទាល់ព័ត៌ទាន់ហេតុការណ៍ភ្លាមៗ ស្រាប់តែលេខមុខម្ចាស់រថយន្តបង្កចេញមករករឿងក្រុមអ្នកសារព័ត៌មានថាផ្សាយមិនពិត និងបានសួរទៅអ្នកសារព័ត៌មានថា អស់លោកឯងផ្សាយនឹងឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នឹងអត់? បានជាមកផ្សាយគ្មានការពិតចឹង ។បន្ទាប់មកក្រុមអ្នកសារព័ត៌មិនចង់ប្រកែកជាមួយម្ចាស់រថយន្តបង្កនោះទេ បាននាំគ្នាដើរចេញដើម្បីកំុឲ្យមានការក្រកែកគ្នាវែងឆ្ងាយបន្តទៀត។ ចំណែកម្ចាស់រថយន្ត និងនារីម្នាក់ទៀត បាននាំគ្នាឡើងជិះម៉ូតូកង់បីឥណ្ឌាចេញពីកន្លែងហេតុបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ ពត៌មាន 100

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close