កង់បីឥណ្ឌាបុកជាមួយរថយន្តសុីណា​ នៅផ្លូវបែកជាបួនរងការខូចខាតទាំងសងខាង

27
Le_Spa_LongBannerlow

ភ្នំពេញ៖​ កង់បីឥណ្ឌាបុកជាមួយរថយន្តម៉ាក​សុីណានៅផ្លូវបែកជាបួន​ រងការខូចខាតទាំងសងខាង​ តែមិនបង្កអោយរងរបួសអ្នកបើកបរទាំងសងខាងទេ​ គ្រាន់តែភ្ញៀវដែលជិះលើកង់បីឥណ្ឌារងរបួសតិចតូច​ បានហៅកង់បីឥណ្ឌាផ្សេងមួយទៀតជិះទៅខន់ដូរបាត់ទៅ​ បន្សល់នៅភាគីម្ចាស់រថយន្ត​និងម្ចាស់កង់បីឥណ្ឌា​ ប្រកែកយកត្រូវរៀងៗខ្លួន។

ហេតុការណ៍នេះ​ បានកើតឡើងនៅវេលាម៉ោង៥និង០៥នាទីព្រឹកថ្ងៃទី១៥​ ខែមិនា​ ឆ្នាំ២០១៩​ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ​ ៥៦៦កែង៣១៣​ សង្កាត់បឹងកក់១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

ប្រភពកន្លែងកើតហេតុបានអោយដឹងថា​ កង់បីឥណ្ឌាពណ៌សរពាក់ស្លាកលេខភ្នំពេញ​-1-GT2351​ បើកបរតាមបណ្ដោយផ្លូវ៥៦៦​ទិសដៅពីកើតទៅលិច ដោយមានដឹកភ្ញៀវស្រីម្នាក់​ មកដល់ចំណុចផ្លូវបែកជាបួន​ ក៏មានរថយន្តម៉ាកសុីណាពណ៌ទឹកមាសបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ៣១៣ទិសដៅពីត្បូងទៅជើង​ មកដល់ផ្លូវបែកជាបួន​ វ៉ាកនិងកង់បីជាន់បន្ថែមអោយផុតតែមិនផុតត្រូវកងបីបុកចំថ្ពាល់ខាងស្ដាំខាងមុខនៃរថយន្ត​ ចំណែកងក់បីរងការខូចបែកកញ្ចក់មុខបាក់ករដៃចង្កូត​ និងកំពិតកង់មុខរួញចូលក្នុង។

ក្រោយពេលកើតហេតុសមត្ថកិច្ច​ បានមកដល់​អោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមួយជំហានសិន​ នៅតែមិនត្រូវគ្នា​ នៅតែប្រកែកយកត្រូវរៀងខ្លួន​ៗ​ អស់ចិត្តទើបប្រគល់អោយសមត្ថកិច្ចវាស់វែងយករថយន្តនិងកង់បី​ ទៅរក្សាទុកនៅអធិការខណ្ឌទួលគោក​ ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕ ដោយ៖ សារឿន

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close