បំរែបំរួលនៃអាកាសធាតុ ធ្វើឲ្យស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃ និងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំ ពុំអាចទាញយកថាមពលអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់

73
Le_Spa_LongBannerlow

កោះកុង៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ មន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងថា អគ្គិសនីសំរាប់ផ្គត់ផ្គង់សម្រាប់ឲ្យពលរដ្ឋ នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា មិនបានគ្រប់គ្រាន់ឡើយ ដោយតំបន់ខ្លះមានអគ្គិសនីប្រើប្រាស់ និងតំបន់ខ្លះពុំមានអគ្គិសនីប្រើប្រាស់ ដោយក្រុមអគ្គិសនីធ្វើការផ្គត់ផ្គង់ប្តូរវេន។

ក្នុងសេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា ដោយសារតែអាកាសធាតុនាពេលបច្ចុប្បន្ននេះ មានភាពរាំងស្ងួត បានធ្វើអោយស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃ និងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំ មានកម្ពស់ទឹកទាប ពុំអាចទាញយកថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ ក្នុងការប្រើប្រាស់បានគ្រប់គ្រាន់នៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសផងដែរ។

ជាមួយគ្នានេះដែរ មន្ទីររ៉ែ និងថាមពលខេត្តកោះកុង ក៏បានសំណូមដល់បងប្អូនប្រជាពលរដ្ឋ ពិសេសម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាសនានា សូមត្រៀមម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន សម្រាប់ប្រើប្រាស់ដោយខ្លួនឯង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយនៅពេលដែលក្រុមហ៊ុនអគ្គិសនីខេត្តកោះកុង បានទិញថាមពលអគ្គិសនី និងតបណ្តាញបន្ថែមពីព្រះរាជាណាចក្រថៃរួចរាល់ ការផ្គត់ផ្គង់ថាមពលអគ្គិសនី និងអាចប្រើប្រាស់បានជាធម្មតាឡើងវិញ។

គួរំលឹកថា បន្ទាប់ពីមានការបំរែបំរួលនៃអាកាសធាតុនាឆ្នាំ២០១៩នេះ បានធ្វើឱ្យពលរដ្ឋ នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នៃខេត្តកោះកុង បានប្រឈមនឹងបញ្ហាខ្វះខាតទឹកសាបប្រើប្រាស់អស់រយះពេលជាង៣ខែមកហើយ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close