ស្រះទឹកបានឆក់យកជីវិតក្មេងប្រុសម្នាក់ដោយសារតែឪពុកម្ដាយធ្វេសប្រហែស

33
Le_Spa_LongBannerlow

កំពង់ធំ៖ ក្មេងលង់ទឹកស្រះស្លាប់ កាលពីវេលាម៉ោងប្រហែល ​៨និង១៥នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅភូមិតាចរ ឃំុទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា សពឈ្មោះ​ ហ៊ីម កុសល ភេទប្រុស អាយុ៤ឆ្នាំ នៅភូមិកើតហេតុខាងលើ។
តាមការបំភ្លឺពីឈ្មោះ ហ៊ាវ​ ហ៊ត ត្រូវជាម្តាយសព បានបញ្ជាក់ថា៖ នៅម៉ោង៨និង៣០នាទីព្រឹក ពេលគាត់នៅផ្ទះស្រាប់តែបាត់កូនប្រុស​ឈ្មោះ ហ៊ីម កុសល ភ្លាមនោះគាត់និងបងប្អូនបានដើររកគ្រប់ទីកន្លែងក្នុងភូមិតែរកមិនឃើញ ដោយមានការសង្ស័យថា លង់ទឹកស្រះ​ក៏នាំគ្នាបង់សំណាញ់និងមុជរកក្នុងស្រះក្រោយផ្ទះក៏ឃើញកូនគាត់ស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចជំនាញស្រុកក៏បានចុះដល់កន្លែងកើតហេតុ​ដើម្បីពិនិត្យហេតុ និងសាកសព។ នៅជិតមាត់ស្រះមានដើមស្វាយ​ចន្ទី និងមានគ្រាប់ស្វាយចន្ទីច្រកថង់ផ្លាស្ទិច។

ការពិនិត្យសព ឃើញថា​៖ សពមានហូរទឹកពណ៌ លឿងថ្លាចេញតាមច្រមុះនិងមាត់ ពោះ ប៉ោង​ក្រៅពីនេះពំុមានស្លាកស្នាមអ្វីទេទើបសន្និដ្ឋានថាសពកុមារាតូចពិតជាលង់ទឹកស្លាប់ពិតមែន ក្នុងនោះសមត្ថកិច្ចថាប្រហែលជាក្មេងអាចឈោងបេះស្វាយ​ចន្ទីដែលតេទៅលើស្រះបណ្តាលអោយរអិលជើងធ្លាក់ចូលស្រះលង់ស្លាប់តែម្តង៕ ដោយ៖ ប៊ុនរិទ្ធី

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close