ញាក់សាច់! ស្ងាត់ៗ លោកណុប បាយ៉ារិទ្ធ ចេញបទថ្មីចំណងជើងថា “កន្តឿ” ធ្វើឱ្យចាក់ដោតអ្នកមិនសូវខ្ពស់ខ្លាំងតែម្តង!

93
CMA_LongBanner

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោកណុប បាយ៉ារិទ្ធ ជាតារាចម្រៀងប្រុសដែលមានបទពិសោធន៍ខ្ពស់ និងបានប្រឡូកក្នុងសិល្បៈអស់ជាង២០ឆ្នាំមកហើយ ថែមទាំងមានសម្លេងពីរោះ និងជាគណកម្មការមួយរូបនៅក្នុងកម្មវិធីល្បីៗ លំដាប់ពិភពលោកជាច្រើនផងដែរ។ តាមរយៈសមត្ថភាព និងបទពិសោធន៍ដែលលោកមាន បានធ្វើឲ្យតារាប្រុសរូបនេះហាក់ក្តោបក្តាប់តំណែងជាតារាកំពូលមួយរូបថែមទាំង លេចមុខសឹងគ្រប់កម្មវិធីប្រឡងចម្រៀង។ តារាចម្រៀងរូបនេះកម្រនឹងចេញចម្រៀងបែបរ៉េប ឬញាក់ណាស់ គឺមានតែចម្រៀងមនោសញ្ចេតនា និងបែបកម្សត់ៗប៉ុណ្ណោះ។

អ្វីដែលប្លែកអារម្មណ៍នោះ គឺពេលថ្មីៗនេះ លោក ណុប បាយ៉ារិទ្ធ បានចេញបទចម្រៀងថ្មីមួយបទបែបចង្វាក់កន្ត្រាក់អារម្មណ៍រាំលេងសប្បាយ ដែលមានអត្ថន័យសែនចាក់ដោតចិត្ត ជាពិសេសសំរាប់អ្នកដែលមិនសូវខ្ពស់តែម្តង។ បទថ្មីចំណងជើងថា “កន្តឿ” បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមទាំង Youtube និង ហ្វេសប៊ុក ព្រោះគេមិនធ្លាប់ឃើញតារារូបនេះចេញបទបែបនេះពីមុនមកឡើយ។

ដើម្បីដឹងច្បាស់ថាអត្ថន័យបទនេះចាក់ដោតយ៉ាងដូចម្តេចខ្លះ មកស្តាប់ទាំងអស់គ្នា៖

[OFFICIAL AUDIO] កន្តឿ – ណុប បាយ៉ារឹទ្ធ

ដឹងខ្លួនចេញមុខមក! អូនតឿ! អេអូនតឿ! អេកន្តឿ! 😀 🎬 OFFICIAL AUDIO : កន្តឿ► ទស្សនាវីដេអូនៅលើ YOUTUBE : youtu.be/_rQ0UsGCpBsច្រៀងដោយ៖ ណុប បាយ៉ារឹទ្ធនិពន្ធ​ទំនុក​ច្រៀង​៖ អ៊ីនុនិពន្ធបទភ្លេង និងសម្រួលតន្ត្រី៖ មាស សុគន្ធFollow us now : Fb.com/RHM.ProductionPlease subscribe: youtube.com/HangMeasVideo

Posted by Rasmey Hang Meas on Thursday, March 14, 2019

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close