កម្មករ​ចិន​ម្នាក់ បានស្លាប់ដោយសារត្រូវ​ថ្ម​ម៉ា​ប់​គាបសង្កត់​ នៅ​សិប្បកម្ម​លក់​ថ្ម​ម៉ា​ប់

66
CMA_LongBanner

ព្រះ​សីហ​នុ​៖​ នៅ​ព្រលប់​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៩​  ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ ដោយសារ​កំពុង​លើក​ផ្ទាំង​ថ្ម​ចេញពី​ទូ​កុងតឺន័រ​ ស្រាប់តែ​ដាច់​ខ្សែកាប​យោង​បណ្តាលឱ្យថ្មម៉ា​ប​គាបសង្កត់​ជាប់​ អស់​រយៈពេល​ជិត​២​ម៉ោង​។​ ហេតុការណ៍នេះបាន​កើង​ឡើងនៅ​​សិប្បកម្ម​លក់​ថ្ម​ម៉ា​ប់​ (​វ័ន​ធា​វ​)​ ក្រុម​ទី​១៦​ ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​ខេត្ត​ព្រះ​សីហ​នុ​ (​ម្តុំ​ផ្លូវបំបែក​ទៅ​វត្ត​អូ​ត្រេះ​)​។​

​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ HE​ JUNHAO​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ចិន​ ​មុខរបរ​កម្មករ​សិប្បកម្ម​ថ្ម​ម៉ា​ប​ របស់​ក្រុមហ៊ុន​វ័ន​ឆាវ​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​888​ ប៉ុន្ដែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់ជីវិត​ទៅ​ហើយ​។​ ចំណែកឯសាកសព​បាន​ដឹក​ទៅ​រក្សា​ទុក​នៅ​ (​វត្ត​ក្រោម​)​ ដើម្បី​ចាត់ចែង​តាម​របៀប​សាសនា​ ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close