គណៈកម្មការចម្រុះខេត្ត ចុះបិទទីតាំងអាហារដ្ឋានមួយកន្លែងដែលមានយីហោ«ស៊ីល វើ ហ្វើន»

589
Le_Spa_LongBannerlow

សៀមរាប៖ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ គណៈកម្មការចម្រុះខេត្ត ដែលដឹកនាំដោយលោក អ៊ឹម សុភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យ នៃសាលាខេត្តសៀមរាប បានចុះអនុវត្តដីកា របស់រដ្ឋបាលខេត្ត ស្តីពីការធ្វើការផ្អាកសកម្មភាពធ្វើអាជីវកម្មភោជនីយដ្ឋាន ឈ្មោះ ស៊ីល វើ ហ្វើន ជាកម្មសិទ្ធរបស់លោក ភាវ ផានីន ជាអ្នកគ្រប់គ្រង ស្ថិតនៅក្នុងភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ដែលជាជនទី២ បានជួលបន្តពីជនបរទេសម្នាក់ ដែលបានកំពុងគេចខ្លួន ពុំបានចូលខ្លួនមកដោះស្រាយជាមួយម្ចាស់ដើម មានឈ្មោះ ម៉ម ចាន់ ភេទ ប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើនេះ ។ 

តាមការបញ្ជាក់របស់លោក ម៉ម ចាន់ ជាម្ចាស់ផ្ទះដើម បានឲ្យដឹងថា លោកបានជួលលំនៅដ្ឋានរបស់ខ្លួនឲ្យទៅជន បរទេស តាមរយៈឈ្មោះ ភាវ ផានីន ក្នុងតម្លៃ ៨០០ដុល្លាក្នុងមួយខែ   

តែនៅពេលជនបរទេសនោះ បើកធ្វើអាជីវកម្មរបស់ ខ្លួន មិនបានជោគជ័យនោះ ជនបរទេសរូបនោះបានជួលឲ្យបន្តទៅឲ្យឈ្មោះ ភាវ ផានីន ដើមី្បធ្វើអាជីវកម្មបន្ត ហើយក៏ត្រូវ បានឈ្មោះ ភាវ ផានីន  បានជួលបន្តទៅឲ្យជនបរទេសដែលបានកំពុងធ្វើអាជីវកម្មបច្ចុប្បន្ននេះ ។ លោកបានឲ្យដឹងទៀតថា ចំពោះថ្លៃផ្ទះក្នុងរយៈពេលពីខែ សីហា ឆ្នាំ២០១៦ មកដល់ថ្ងៃនេះ ម្ចាស់ផ្ទះក៏ពុំបានទទួល ព្រមទាំងធ្វើឲ្យខូចខាតនូវសម្ភារក្នុងផ្ទះមួយចំនួនទៀតផង ។ 

តាមការបញ្ជាក់របស់ជនបរទេសបើកធ្វើអាជីវកម្ម ដែលជាជនរងគ្រោះនោះ បានឲ្យដឹងថា រូបគាត់បានធ្វើការបង់ថ្លៃ ផ្ទះជូនទៅឈ្មោះ ភាវ ផានីន ក្នុងមួយខែ១ពាន់ដុល្លា ជារៀងរាល់ខែ ដោយគាតគិតថា ឈ្មោះ ភាវ ផានីន ជាម្ចាស់ផ្ទះ ។ 

ក្នុងឱកាសនោះដែរក៏មានលោក ស៊ុត ជារាម មេធាវី តំណាងឲ្យឈ្មោះ ភាវ ផានីន បានចូលមកធ្វើការបកស្រាយជូនដល់គណៈ កម្មការចម្រុះ អំពីហេតុផលដែលកើតឲ្យមានការប្តឹងផ្តល់ដល់តុលាការ ដែលដើមបណ្តឹងឈ្មោះ ភាវ ផានីន  ប្តឹងទៅឈ្មោះ ម៉ម ចាន់ ដែលជាម្ចាស់ផ្ទះទៅតុលាការ បានកំពុងបន្តនីតិវិធីដោះស្រាយតាមផ្លូវតុលាការពាក់ព័ន្ធកិច្ចសន្យាជួលអចលនវត្ថុ។ 

ក្នុងនោះដែរលោក អ៊ឹម សុភណ្ឌ័ បានធ្វើការសម្របសម្រួលជាមួយម្ចាស់ផ្ទះដើម ក្នុងការជួយដល់ជនបរទេសដែល ទទួលរងគ្រោះ ដើមី្បឲ្យភាគីទាំងពីរ ធ្វើកិច្ចសន្យានឹងគ្នាជាមួយគ្នា  ដោយជនបរទេសជាម្ចាស់ហាងរូបនេះ ជាអ្នកជួលបន្ត គាត់ពុំមានការពាក់ព័ន្ធទៅនឹងករណីនេះឡើយ តែភាគីម្ចាស់ផ្ទះមិនបានយល់ព្រមឡើយ និង បានសំណូមឲ្យគណៈកម្មការបិទជាបណ្តោះអាសន្ន រងចាំការដោះស្រាយជាក្រោយ រឿងការខាតបង់គឺឈ្មោះ ភាវ ផានីន  ជាអ្នកទទួលខុសត្រូវ ព្រមទាំង ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ។ 

ដើមើ្បធានាដល់សិទ្ធស្របច្បាប់របស់អចលនវត្ថុ និង ការប្រកបអាជីវកម្មភោជនីយដ្ឋាន ដែលគ្មានច្បាប់ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច រដ្ឋបាលខេត្ត បានសម្រេចផ្អាកការធ្វើអាជីវកម្មភោជនីយដ្ឋាន ស៊ីល វើ ហ្វើន ដែលមាន ទីតាំង ស្ថិតនៅលើក្បាលដីលេខ ០៧៤៦ ភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចពីស្ថាប័នតុលាការ ។ 

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីមានការដោះស្រាយបានចប់រួចរាល់ តាម ច្បាប់ជាធរមានហើយ ក្នុងករណីលោកមានបំណងបើកធ្វើអាជីវកម្មឡើងវិញ គឺត្រូវស្នើសុំច្បាប់អនុញាតពីអាជ្ញាធរមានសមត្ថ កិច្ចជាមុនផងដែរ ៕ប៊ុនរិទ្ធី

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close