សមត្ថកិច្ចឃាតខ្លួនស្រ្ដីម្នាក់ ធ្វើការនៅក្រសួងវប្បធម៌ និងសិល្បៈ រឿងឆបោកលុយជាង២ម៉ឺនដុល្លារ នាំមនុស្ស៤នាក់ឱ្យចូលបំរើការជាមន្រ្ដីរាជការ

195
CMA_LongBanner

សៀមរាប៖ កាលរសៀលថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៩ មន្រ្ដីកងរាជអាវុធហត្ថបានផ្ដល់ព័ត៌មានមកថា កម្លាំងរបស់លោកបានឃាតខ្លួនស្រ្ដីម្នាក់ធ្វើការនៅក្រសួងវប្បធម៌ និងសិល្បៈ ពាក់ព័ន្ធនឹងករណីឆបោក នាំមនុស្សឱ្យចូលមកបំរើការងារជាមន្រ្ដីរាជការ ! 

សូមរំលឹកថា ការឃាតខ្លួននេះបានប្រព្រឹត្តទៅនៅថ្ងៃទ១៣ ខែមីនា ឆ្នាំ២០១៩  និងបញ្ចូនទៅតុលាការ នៅព្រឹកថ្ងៃទី ១៥ខែមិនាឆ្នាំ២០១៩។

សមត្ថកិច្ចបានអោយដឹងថា ការឃាតខ្លួននេះ បានធ្វើឡើងនៅ ក្នុងភូមិ មណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប  ជនសង្ស័យមានឈ្មោះ កែវ រក្សា អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។

ក្រោយឃាតខ្លួនសមត្ថកិច្ចបានដក់ហូតវត្ថុតាង មាន កាត់សម្គាលខ្លួនរ ៣សន្លឹក ខោអាវប៉ូលិស១ឈុត ។

រហូតមកដល់ពេលនេះ យើងនៅមិនទានសុំការបំភ្លឺបានទេថា តើស្ដីរូបនេះធ្វើការនៅក្រសួង វប្បធម៌ និងសិល្បៈ ឬមួយយ៉ាងណា?

តែសមត្ថកិច្ចថាស្ដី្រម្នាក់នេះពិតជាធ្វើការនៅ ក្រសួង វប្បធម៌ និងសិល្បៈមែនដោយពិនិត្យតាមបណ្ណសំគាល់ខ្លួន ។

សមត្ថកិច្ចបន្ដថា មានជនរងគ្រោះ៤នាក់ចាញ់បោកស្រ្ដីរូបនេះ ដោយម្នាក់ជាមន្រ្ដីនគរបាល និង៣នាក់ទៀត ជាមន្រ្ដីរាជការស៊ីវិល ក្នុងការចំណាយកិតជាទឹកប្រាក់ជាង២ម៉ឺនដុល្លារ តែមកដល់ពេលនេះ យើងមិនអាចសុំការបំភ្លឺពីជនរងគ្រោះបានទេ៕ប៊ុនរិទ្ធី

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close