ភ្លើងព្រៃឆេះអតីតឡូតិ៍នេសាទលេខ១បឹងទន្លេសាបប្រមាណ១០០ហិកតា

56
CMA_LongBanner

បន្ទាយមានជ័យ៖ ក្នុងតំបន់អភិរក្សអតីតឡូត៍នេសាទលេខ១នៃបឹងតន្លេ សាប មានសេចក្តីរាយការណ៍ឱ្យដឹងថាត្រូវបានភ្លើងព្រៃ កំពុងឆាបឆេះរយៈពេល៣ទៅ៤ថ្ងៃមកហើយមិនទាន់មានវិធានការទប់ស្កាត់នៅឡើយទេ។

ប្រភពបញ្ជាក់ថាភ្លើងព្រៃនៅតែបន្តឆាបឆេះចាប់ផ្តើមពីថ្ងៃទី១០រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ ព្រៃលិចទឹកដែលជាជម្រកត្រទពង កូន ប្រមាណ ជា១០០ហិកតា ព្រៃលិចទឹករវាងនេះមាន ព្រំប្រទល់ ឃុំសំបួរស្រុកមង្គលបូរីចូលដល់ទឹកដីឃុំតាពូង ឃុំបឹងព្រីង ស្រុកថ្ម គោលខេត្តបាត់ ដំបង ។ភ្លើងឆេះព្រៃស្ថិតចំណុចតតំបន់អភិរក្ស រហាល -កំព្រីង ក្នុងភូមិថ្ម១០ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នាយសង្កាត់ជលផលស្រុកមង្គលបូរី លោក សេង ធូ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោកទទួលស្គាល់ពិតជាមានករណីភ្លើងឆេះព្រៃលិចទឹកនៅចំណុចខាង លើនោះមែន។ ភ្លើងឆាបឆេះរយៈពេល៣ទៅ៤ថ្ងៃមកហើយមិនទាន់រលត់នៅឡើយនោះទេ ជុំវិញបញ្ហា នេះលោកបានរាយការណ៍ទៅថ្នាក់លើរួចហើយ ដើម្បីចាតវិធានការដោះស្រាយ។
ភ្លើងឆេះព្រៃលិច ទឹកនោះ អស់ប្រមាណ១០០ហិកតានោះហើយ មូលហេតុបង្កឱ្យកើតមានភ្លើងឆេះ ព្រៃលិចទឹក នៅក្នុងតំបន់ ខាងលើ មិនទាន់ ដឹងមូលហេតុនៅឡើយនោះទេ។ មន្រ្តីជំនាញកំពុងស្រាវ ជ្រាវស៊ើប អង្កេត។ ប៉ុន្តែជុំវិញបញ្ហានោះ លោកដាក់ការសង្ស័យ ថាបង្កឡើងដោយ ប្រជាពលរដ្ឋ ទៅរកសត្វឃ្មុំ រឺប្រជាពលរដ្ឋចូលកាប់អុស នៅក្នុង តំបន់នោះ។

ចំពោះបញ្ហាភ្លើងឆេះព្រៃនិងការកាប់ទន្រ្ទានបំផ្លាញព្រៃលិចទឹកជាជម្រកត្រីពង ត្រូវបានប្រជានេសាទនៅក្នុងតំបន់បឹងទន្លេសាបនាំគ្នាលើកឡើងសំដែងចេញនូវការព្រួយបារម្ភថាជាផ្នែកមួយកំពុងធ្វើឱ្យមច្ចា ជាតិ នៅក្នុងតំបន់បឹងទន្លេសាបបានរងការវិនាសបាត់បង់។
មិនតែប៉ុណ្ណោះ ទិន្នផលត្រី បាននិង កំពុងថយចុះជាបណ្តើរៗបើគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលានោះ៕ដោយ៖ SN

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close