ភ្លៀងលាយ ខ្យល់កន្ត្រាក់វាយបំផ្លាញផ្ទះអ្នកស្រុកអស់ចំនួន៣ខ្នង នៅស្រុកថ្មពួក

29
Le_Spa_LongBannerlow

បន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង រងការខូចខាតដោយសារខ្យល់កន្រ្តាក់កាលពីរសៀលទី១៥ ខែមីនា ឆ្នាំ២០១៩ នៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

តាមសេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនបញ្ជាក់ថាដោយមើលឃើញនៅការជួបផលលំបាកក្នុងករណីភ្លៀង ខ្យល់កន្ត្រាក់បោកបក់ផ្គររន្ទះលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងដឹកនាំដោយ វរសេនីយ៍ត្រី ប៊ី រស្មីចន្នី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ ចុះត្រួតពិនិត្យការពារទ្រព្យសម្បត្តិ និងជួសជុលផ្ទះជូនពលរដ្ឋឡើវិញនៅថ្ងៃស្អែក។

ទោះយ៉ាងណាយើងមិនទាន់ទទួលបានព័ត៌មាននៅឡើយចំពោះគ្រោះថ្នាក់ពល់រដ្ឋដោយសារខ្យល់កន្ទ្រាក់នោះទេ ហើយករណីខាងលើនេះក្រុមការងារយើងនិងធ្វើព័ត៌មានលំអិតទូទាំងខេត្តបន្ទាយមានជ័យ៕ ដោយ៖​ SN

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close