រថយន្តTOYOTA​ PRIUS​ ពន្លះសួនច្បារ​ មុខផ្សាស្ទឹងមានជ័យចាស់​ បណ្ដាលអោយក្រឡាប់ថ្ងាជេីង

25
Le_Spa_LongBannerlow

ភ្នំពេញ៖​ បុរសម្នាក់បេីករថយន្ត​ TOYOTAPRIUS​ ក្នុងល្បឿនលឿនដូចហោះ​ រេចង្កូតបុកសួនច្បារបែងចែកទ្រូងផ្លូវ​ជ្រុលបុកផ្លាកសញ្ញាចង្អុលទិសចរាចរណ៍និងបង្គោលភ្លេីងទ្រេតអស់ចំនួនមួយដេីម នៅមុខផ្សារស្ទឹងមានជ័យចាស់​ បណ្ដាលអោយក្រឡាប់ថ្ងាជេីងឡេីងលេី។

ហេតុការណ៍នេះ​ បានកេីតឡេីងនៅវេលាម៉ោង៣និង​១០នាទី​ឈានចូលថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណដោយផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា​ មុនពេលកៀតហេតុគេឃេីញរថយន្តTOYOTA​ PRIUS​ ពណ៌សរ​ ពាក់ស្លាកលេខភ្នំពេញ-2-AW-4474.​បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដូចហោះទិសដៅពីកេីតទៅលិច​ លុះមកដល់ចំណុចកេីតហេតុខាងលេី​ ក៍រ៉េចង្កូតទៅបុកសួនច្បារបែងចែកទ្រូងផ្លូវ​ ជ្រុលទៅផ្លាកសញ្ញចង្អុលទិសចរាចរណ៍បណ្ដាលអោយទ្រេតផ្លាកសញ្ញា​ហេីយនិងបង្គលភ្លេីងទ្រេតបាក់ធ្លាក់អំពូលភ្លេីងអស់មួយដេីម​ ចំណែកម្ចាស់រថយន្តមិនមានគ្រោះថ្នាក់អីទេ​ រួចក៍គេចខ្លួនបាត់ស្រម៉ោល។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់​ ទាក់ទងជំនាញ​ ស្ទួចយករថយន្តបង្ករ​ ទៅរក្សាទុកនៅស្នងការចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ​ រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់​ ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close