មន្ត្រីរនគរបាលក្រសួងមហាផ្ទៃម្នាក់បានរាកៃកាំភ្លើងផ្ទុះ១គ្រាប់​ ដាច់ម្រាមដៃខ្លួនឯង

26
Le_Spa_LongBannerlow

ភ្នំពេញ៖ បុរសជាមន្ត្រីរនគរបាល ក្រសួងមហាផ្ទៃម្នាក់ខណៈពេលចប់ម៉ោងការកូនស្រីបានយកកាំភ្លើងខ្លីម៉ាកK54មកអាម៉េបញ្ចូលគ្រាប់ទុកដើម្បីការពាលុយ ចំណងដៃបានមកពីភ្ញៀវចងដៃខ្លាចមានជនឆ្លៀតឲ្យកាស បណ្ដាលរាកៃផ្ទុះមួយគ្រាប់ដាច់ម្រាមដៃមួយ​។

ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ខែមិនាឆ្នាំ២០១៩​ ស្ថិតនៅចំណុចវិមានបុរីពិភពថ្មីសែនសុខ ចំណុចអាគារA ក្រោយផ្សារអ៉ី អន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្ត្រីរនគរបាលរូបនោះមានឈ្មោះ ផង់ សុផល ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

តាមការរៀបរាប់ពីមន្ត្រីរូបនោះបានអោយដឹងថាមុនកើតហេតុរូបគាត់បានរៀបចំពិធីមង្គលការនៅចំណុចកើតហេតុខាងលើលុះដល់ពិធីមង្គលការចប់សព្វគ្រប់ហើយម៉ោងកើតហេតុខាងលើ រូបគាត់រៀបចំយកលុយដែលបានមកពីចំណងដៃការកូនដាក់ក្នុងរថយន្តខណះនោះក៍មានគេបានមកប្រាប់ថាមានជន មិនស្គាល់មុខបានចូលមកនៅចំណុចទីតាំងខាងលឺភ្លាមៗនោះរូបគាត់បានលឺដូច្នោះរូបគាត់មានការភ័យខ្លាចគេ​ប្លន់រូបគាត់បានយកកាំភ្លើ ងខ្លីដែលដាក់តាមខ្លនអាម៉េបញ្ចូលគ្រាប់ទុកស្រាប់តែរាកៃផ្ទះមួយគ្រាប់បណ្ដាលអោយដាច់ម្រាមដៃមួយរងរបួសភ្លាមៗនោះដែរត្រូវបងប្អូនដឹកតាមរថយន្តមួយគ្រឿងយកមក ព្យាបាលនៅមន្ទីពេទ្យសម្ភព ចំរើនភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចសែនសុខបានចុះមកដល់មន្ទីរពេទ្យឯកជនសុខចំរើនដើម្បីសាកសួរនិងធ្វើកំណត់ហេតុនិងស្រាវជ្រាវ​បន្ត​៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close