ហ្គេមបាញ់ត្រី​ បង្ក្រាប​មិន​ចេះ​អស់​​ ឥលូវបេីកឡេីងវិញហេីយ​ តាមផ្លូវរថភ្លេីង កែងផ្លូវ៧០​ សមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាប​!

56
CMA_LongBanner

រាជធានីភ្នំពេញ ៖​ ទីតាំងល្បែងហ្គេមបាញ់ត្រីដុះស្លែ តាមបណ្ដោយផ្លូវរថភ្លេីងកែងនិងផ្លូវ៧០​ ស្ថិតក្នុងភូមិចុងខ្សាច់​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫុស្សីកែវ​ កំពុងបេីកដំណេីរការឡេីងវិញហេីយ ទោះជាមានការបង្ក្រាបជាញឹកញាប់​ហេីយ​ ឥលូវបេីកឡេីងវិញ​ ព្រោះខ្នងអ្នកបេីកទីតាំងនេះមិនមែនខ្សែតូចតាចទេ​ ហេីយក៏គ្មានអ្នកតូចតាចណាមកបេីកល្បែងបានងាយៗចឹងដែរ ព្រោះរាល់ពេលបង្ក្រាបហេីយបេីកវិញ ក្នុងរយៈ​ពេលយ៉ាងយូរ២ថ្ងៃប៉ុណ្ណោះ​ រហូតមកដល់យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចឈប់បង្ក្រាបហេីយ​ ព្រោះទុកអោយក្រុមអ្នកញៀនល្បែង​ពពាក់ពពូនគ្នា​ ស្របតាម​គោលនយោបាយ​ ភូមិសង្កាត់​ មានសុវត្ថិភាព​?

សូមបញ្ជាក់ថា ហ្គេមបាញ់ត្រីទាំងនេះជាកន្លែងប្រមូលផ្ដុំទៅដោយក្រុមបងតូចបងធំ​ ក្រុមប្រេីប្រាស់គ្រឿងញៀន យ៉ាងអនាធិបតេយ្យ​ ពពាក់ពពូនគ្នា​ជារៀងរាល់យប់​ បង្កការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋដែលរស់​នៅទីនោះ និងជាពិសេសអ្នកធ្វេីដំណេីរឆ្លងកាត់មិនសូវហ៊ានធ្វេីដំណេីរទេ។

គួរបញ្ជាក់ថា​ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ធ្លាប់បានបើកកិច្ចប្រជុំមួយ ជាមួយមន្ដ្រីមកពីក្រសួងប្រៃយ៍សណី អភិបាលខណ្ឌទាំង១២ នគរបាល អាវុធហត្ថ និងមន្ដ្រីពាក់ព័ន្ធ ដាក់ផែនការចុះត្រួតពិនិត្យឡើងវិញ នៅតាមទីតាំងបើកណេត ឬ Internet ២៤ម៉ោង ក្នុងមូលដ្ឋានរបស់ខ្លូន ចុះទៅពិនិត្យមើលទីតាំងទាំងនេះ មើលអាជ្ញាប័ណ្ណដែលចេញដោយមន្ទីរ ឬក្រសួងពាក់ព័ន្ធ ហើយបើគ្មានអាជ្ញាប័ណ្ណអនុញ្ញាតទេ ត្រូវបិទតែម្ដង។ ទោះបីជាមានច្បាប់ មានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺត្រូវរកឲ្យឃើញបទល្មើស ដោយមានភ័ស្ដុតាងច្បាស់លាស់ ពីការលួចបើកល្បែងស៊ីសងខុសច្បាប់ ហើយសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីចុះទៅបិទទីតាំងទាំងនោះ និងរាយការណ៍ទៅមន្ទីរ ឬក្រសួងដែលពាក់ព័ន្ធត្រូវលុបអាជ្ញាប័ណ្ណចេញតែម្ដង។

ជាចុងក្រោយ​ ប្រជាពលរដ្ឋសូមសំណូមពរដល់​ ឧត្ដមសេនីយ៍ឯក​ ស​ ថេត​ ស្នងការនគបាលរាជធានីភ្នំពេញ​ សូមជួយបញ្ចេញកណ្ដាប់ដៃដែក​ បំបែកទីតាំងហ្គេមបាញ់ត្រីខុសច្បាប់​ ដែលបង្វក់​កូនចៅពួកគាត់​ និងជាកន្លែងប្រមូលផ្ដុំក្រុម​បងតូចបងធំ​យ៉ាងអនាធិបតេយ្យ ដើម្បីអនុវត្តស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព​ ដេីម្បីពួកគាត់រស់នៅមានការស្ងប់ស្ងាត់​ខ្លះផង៕​

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close