បងប្រុស ប៉េនីយ៉ាំង​ ចោទប្រកាន់តារាសម្ដែង លី​ ឡាវីន​ ហៅ​បក្ខពួក ​មកព្រួតវាយបែកក្បាល​ ផ្អេីលហាងអាហារចិន ចាក់អង្រែលេី រួចបេីក Ranger Rover គេចចេញបាត់!

81
Le_Spa_LongBannerlow

រាជធានីភ្នំពេញ​ ៖ ហេតុការណ៍អំពេីហិង្សាវាយគ្នាផ្អេីលពេញហាងអាហារបែបចិនមួយកន្លែង បានកេីតឡេីង​ដោយ​ បងប្រុសតារាសម្តែង​កញ្ញា ប៉េនីយ៉ាំង​ បានចោទប្រកាន់តារាសម្តែងស្រី​ លី​ ឡាវីន​ ថាបាន​ហៅ​បក្ខពួក​​ប្រេី​ប្រាស់អំពេីហិង្សាមកលេីខ្លួន បណ្តាលឲ្យរបួសក្បាល រួចនាំគ្នាឡេីងរថយន្ត Range Rover បេីកគេចចេញពីកន្លែងកេីតហេតុបាត់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នាំមកធ្វេីការសាកសួរនៅប៉ុស្តិ៍​។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០៨:១០នាទីយប់​ នៅត្រង់ចំណុចហាងផឹកស៊ីមួយកន្លែង​ យីហោ “សាច់អាំងបែបចិន”​ មានទីតាំង​នៅជាប់រោងចក្របារី នៅលេីផ្លូវជាតិលេខ២​ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីអ្នកឃេីញហេតុការណ៍បានរៀបរាប់ប្រាប់ភ្នាក់ងារ CHN ថា នៅមុនពេលកើតហេតុ គេឃេីញបុរស២នាក់​ ជិះម៉ូតូមួយគ្រឿង​ឌុបគ្នា បានចូលផឹកស៊ីនៅក្នុងហាងកើតហេតុខាងលើ ដោយអង្គុយតុខាងក្នុង​ ក្រោយមកក៏ឃេីញមានបុរស២នាក់​ និងនារីរូបស្រស់ម្នាក់ទៀត​ ដែលគេស្គាល់ច្បាស់ថា​កញ្ញា លី​ ឡាវិន ជា​តារាសម្តែង​ម្នាក់ (ថតចម្រៀងកាយវិកាយ) បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Range Rover ដឹកគ្នាមកញាំអាហារនៅក្នុងហាងកេីតហេតុនោះ​ដែរ​ ដោយអង្គុយតុខាងមុខហាង​ នៅជាប់កន្លែងអាំងសាច់ ។

ប្រភពដដែលបន្តថា​ តែក្រោយមកមិនដឹងថាមានរឿងអី្វទេ ស្រាប់តែមានបុរសម្នាក់​ទៀត ពាក់ម៉ាស​បិទមុខ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ​មិនចាំម៉ាកមួយគ្រឿង​ រួចមកនិយាយជាមួយ​កញ្ញា​ លី​ ឡាវីន និងបុរស២នាក់នោះ ក្រោយមកស្រាប់តែបុរសដែលពាក់ម៉ាសនោះ បានកាន់មួកសុវត្តិភាពមួយ​ ដេីរសំដៅចូលទៅក្នុងហាង រួចធ្វេីសកម្មភាពវាយក្បាលបុរសម្នាក់​ដែលកំពុងចុចទូរស័ព្ទ​ពីក្រោយ បែកមួកការពារខ្ទេច បណ្ដាលឲ្យបែកក្បាលចេញឈាម ហេីយបុរសរងគ្រោះ ក៏ស្ទុះងេីបមកប្រតាយប្រតប់ជាមួយបុរសដែលពាក់ម៉ាសនោះ ហេីយធ្លាក់ទូរស័ព្ទទៅលេីតុ ភ្លាមនោះឃេីញកញ្ញា លី ឡាវីន បានទាញកៅអីដែកមកវាយចំក្បាលបុរសរងគ្រោះថែមមួយកៅអីទៀត​ បណ្ដាលឲ្យបែកក្បាលហូរឈាមតែម្ដង ទើបបុរសរងគ្រោះស្ទុះរត់​ចូលក្នុងបន្ទប់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្នុងហាងអាហារចិនកេីតហេតុខាងលេីនោះ​ ភ្លាមនោះភាគីកញ្ញា​ លី​ ឡាវីន​ និងបុរសពីរបីនាក់ទៀត នាំគ្នាឡេីងលេីរថយន្ត Ranger Rover បេីកគេចចេញពីកន្លែងកេីតហេតុបាត់ ។ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋាន​ ដឹកនាំដោយលោក​ អុំ​ រតនា​ មេប៉ុស្តិ៍​នគរបាលចាក់អង្រែលេី​ បានចុះអន្តរាគមន៍នាំជនរងគ្រោះទៅធ្វើការសាកសួរនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍។

ចំណែកឯជនរងគ្រោះ​ឈ្មោះ​ ប្រាក់ ហាវ​ អាយុ៣០ឆ្នាំ មុខធ្វេីការ​ ស្នាក់នៅខណ្ឌច្បារអំពៅ​ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង១៩:៣០នាទី រូបគាត់បានជិះម៉ូតូជាមួយមិត្តភ័ក្រ្តម្នាក់ទៀតឈ្មោះ ពេជ្រ មកហូបអាហារនិងផឹកស្រាជាមួយគ្នា នៅក្នុងហាងអាហារបែបចិន នៅជិតរោងចក្របារី ភូមិព្រែកតានូ​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនរងគ្រោះ​បន្តខណៈពេលកំពុងតែអង្គុយផឹកស្រានៅតុខាងក្នុងហាង មានមនុស្សប្រុស២នាក់ និងមនុស្សស្រីម្នាក់ឈ្មោះ​ លី ឡាវីន ដែលរូបគេធ្លាប់ស្គាល់ ជាតារាសំដែងកាយវិកា​រ ចូលមកហាងផឹកស៊ីហាងនេះដែរ​ តែអង្គុយនៅខាងមុខហាង​ ខណៈពេលអង្គុយផឹកស្រា២នាក់មិត្តភ័ក្ភខ្ញុំ ស្រាប់តែអ្នកទាំង៣នាក់នោះដេីរសំដៅមកតុខ្ញុំ រួចមនុស្សប្រុសម្នាក់បានយកមួកសុវត្តិភាពវាយមកលើខ្ញុំពីក្រោយចំក្បាល បែកមួកការពារ និងបែកក្បាល ហេីយយកទូរស័ព្ទ iphone x ខ្ញុំ រួចឡើងរថយន្ត​ បេីកចេញទៅបាត់។

បច្ចុប្បន្នក្រោយកេីតហេតុ​ ជនរងគ្រោះ​បានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលេី​ ដេីម្បឲ្យសមត្ថកិច្ចធ្វេីការបំភ្លឺ​ និងសាកសួរ​ តាមនីតិវិធីច្បាប់​៕ (ម៉េង)

យ៉ាងណាមិញ​ភ្នាក់ងារ​ កម្ពុជាទាន់ហេតុការណ៍​ CHN​ យេីងនៅមិនទាន់ទទួលបានការបំភ្លឺ ពីភាគី​តារាសម្តែង​ លី​ ឡាវីន​ នៅឡេីយទេ​ ពាក់ព័ន្ធនិងករណីនេះ​ ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close