បុរសម្នាក់ជាជនជាតិចិនបើកឡិចសុីសគេចផ្លូវគោកចូលផ្លូវទឹកក្រឡាប់បោករងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលយ៉ា​ខ្លាំង​ទាំង​ព្រលឹង​

124
CMA_LongBanner

ភ្នំពេញ៖​ ជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋអះអាងថារងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបើករថយន្តល្បឿនលឿន រេចង្កូតធ្លាក់ចូលប្រឡាយ បោកផ្ទប់នឹងមាត់លូ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៤និង០០នាទីស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ មុខទីលានវាយកូនហ្គោល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។

រថយន្តខាងលើម៉ាកឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-9780 បើកបរដោយបុរសជនជាតិចិន ក្រោយកើតហេតុ របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមផងដែរ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ បើកល្បឿនលឿនពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ស្រាប់តែរេចង្កូតទៅស្តាំ ហោះធ្លាក់ចូលក្នុងប្រឡាប់ ផ្លោងបោកផ្ទប់នឹងមាត់លូ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ បញ្ជូទៅមន្ទីរពេទ្យ បន្សល់ទុកតែរថយន្ត ដាំដូងក្បាលចូលទឹក សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យជាក់ស្តែង នឹងរករថយន្តស្ទូចមកលើកយកទៅរក្សាទុកជាបណ្តោះអាសន្ន។ដោយ៖ចំរើន

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close