យុវជនម្នាក់ធ្លាក់ពីរ៉ឺម៉កសន្លប់ស្ដូក​ បន្ទាប់ពីបុរសម្នាក់ទៀត បើកម៉ូតូឌ្រីមសង់យ៉ាងលឿន​ ទៅបុកពីក្រោយរ៉ឺម៉ក នៅផ្លូវ៦០ម៉ែត្រ​

22
Le_Spa_LongBannerlow

ភ្នំពេញ​ ៖ យ៉ាងហោចណាស់​ មនុស្ស២នាក់រងរបួសធ្ងន់​ ក្នុងនោះមានយុវជនម្នាក់បានធ្លាក់ពីរ៉ឺម៉ក​ សន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវ និងម្នាក់ទៀតម្ចាស់ម៉ូតូបែកក្បាលចង្គង់ឆ្វេងដើរមិនរួច​ ខណៈពេលកំពុងបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងដឹក​សម្ភារ និងឡ​សម្រាប់ខ្វៃទា ក្នុងល្បឿនធម្មតា​ ស្រាប់តែមានម៉ូតូឌ្រីមសង់មួយគ្រឿង​ បើកមកពីក្រោយយ៉ាងលឿន​ ទៅបុកចំគូទរ៉ឺម៉ក ​បណ្តាលឲ្យអ្នកបើករ៉ឺម៉កខ្ទាតហោះទៅបោកនឹងថ្នល់​ ចំណែកឯរ៉ឺម៉ក​នៅមិនទាន់អស់ល្បឿន ចេះតែទៅមុខទាំងមិនមានអ្នកបើក រហូតបានជាង៥០ម៉ែត្រ ក៏បានរេចង្កូតទៅខាងស្ដាំដៃចូលព្រៃត្រែង​ កល់ជាប់ទៅមុខលែងរួច​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើងនាវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃសុក្រ​ទ​ ទី១៥​ ខែមីនា ឆ្នាំ២០១៩នេះ នៅលើកំណាត់មហាវិថីសម្ដេចតេជោហ៊ុនសែន​ (ហៅផ្លូវ៦០ម៉ែត្រ​) ត្រង់ចំណុចមុខសំណង់មិនរៀបរយ(វាលខ្សាច់​) ភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញ​ ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ដឹកសម្ភារ​ និង​ឡខ្វៃទា​ (ពុំមានស្លាកលេខ)​ បើកបរដោយយុវជនម្នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ក្នុងទិសដៅពីត្បូងមកជើង​ លុះមកដល់ចំណុចកើតហេតុ មុខសំណង់មិនរៀបរយ(វាលខ្សាច់​)នោះ ស្រាប់តែមានម៉ូតូមួយគ្រឿង​ ម៉ាកហុងដាឌ្រីម​សង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅស្របគ្នា​ ក្នុងល្បឿនលឿន​ បានជ្រុលទៅបុកចំពីក្រោយម៉ូតូសណ្ដោងរ៉ឺម៉កនោះ ពេញទំហឹង​ បណ្តាលឲ្យយុវជនម្នាក់ជាអ្នកបើករ៉ឺម៉ក ខ្ទាតហោះទៅបោកនឹងថ្នល់​ អូសពីរបីត្រឡប់ រងរបួសធ្ងន់​ សន្លប់ស្ដូកស្ដឹង​កណ្ដាលផ្លូវ​ ចំណែកឯរ៉ឺម៉ក​នៅមិនទាន់អស់ល្បឿន ចេះតែទៅមុខទាំងមិនមានអ្នកបើក រហូតបានជាង៥០ម៉ែត្រ ក៏បានរេចង្កូតទៅខាងស្ដាំដៃចូលព្រៃត្រែង​ កល់ជាប់ទៅមុខលែងរួច​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងអ្នកដំណើរតាមផ្លូវ​ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ។ ចំណែកឯម៉ូតូរងការខូចខាត​ ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ​ រីឯម៉ូតូសណ្ដោងរ៉ឺម៉ក​ មិនមានអ្វីខូចទេ​ គ្រាន់តែ​វៀចដែករ៉ឺម៉កខាងក្រោយប៉ុណ្ណោះ។

ដោយសារតែផ្លូវមានសភាពស្ងាត់​ ហើយយានយន្តដែលបើកតាមផ្លូវ៦០ម៉ែត្រ​ សុទ្ធតែលឿនៗ ទើបបងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរ បានមកជួយមើលអ្នករបួសនោះ​ និងអូសយកម៉ូតូចូលខាងសិន​ ហើយទៅយករ៉ឺម៉កមកទុកនៅក្បែរកន្លែងកើតវិញ​ រួចទាក់ទងហៅរថយន្តសង្គ្រោះចុះមកដឹកអ្នករបួស​ និងរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ច​មូលដ្ឋានចុះមកកន្លែងកើតហេតុផងដែរ។​ ស្របពេលនោះ​មានសាច់ញាតិយុវជនម្ចាស់រ៉ឺម៉កបានធ្វើដំណើរមកតាមក្រោយ​ ឃើញក៏ចុះមកជួយសង្គ្រោះបឋម​ និងបានដឹងខ្លួនដែរ​។

បន្តិចក្រោយមក​ ឃើញកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានទាក់ទងហៅរថយន្តគិលានសង្គ្រោះ២គ្រឿង របស់មន្ទីរសម្រាកព្យាបាល​ ហុងហាក់​ បានមកដល់​ រួចលើកអ្នករងរបួសដែលសន្លប់បាត់ស្មារតីនោះ​ យកទៅមន្ទីរពេទ្យ​ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ​ភ្លាមៗផងដែរ។ ចំណែកឯបុរសម្ចាស់ម៉ូតូ​ មិនព្រមឡើងរថយន្តសង្គ្រោះនោះទេ​ ដោយប្រាប់ថារង់ចាំក្រុមគ្រួសារមកកន្លែងកើតហេតុសិន។

បច្ចុប្បន្នក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ​ សហការជាមួយ​សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានចុះកន្លែងកើតហេតុ​ និងឃើញមានសាច់ញាតិម្ចាស់ម៉ូតូ​ បើករថយន្ត​ Mazda មួយគ្រឿង​ មកយកជនរងគ្រោះឡើងរថយន្ត​ ដើម្បីដឹកទៅមន្ទីរពេទ្យ​ តែមិនព្រមប្រាប់សមត្ថកិច្ច​ ឬប្រគល់​អត្តសញ្ញាណប័ណ្ណ​ អោយសមត្ថកិច្ចដឹងឡើយ​ ទើបសមត្ថកិច្ចឃាត់​ មិនអនុញាតិអោយនាំអ្នករបួសចេញទៅឡើយ​ តែក្រោយមកសាច់ញាតិបានអោយអត្តសញ្ញាណប័ណ្ណ​ និងលេខទូរស័ព្ទ ដើម្បីទាក់ទង ទើបអនុញាតិអោយនាំអ្នករបួសចេញទៅ​ រួចសមត្ថកិច្ចធ្វើការមកវាស់វែង​ យកមធ្យោបាយយានយន្តទាំងពីរគ្រឿង​ ទៅរក្សាទុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ (អត្ថបទរូបភាព​ បងម៉េង)

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close